ការសិក្សាៈសហគ្រាសវិស័យSME បានបង្កើតការងារជូនពលរដ្ឋជិត៧០ភាគរយនៃកំលាំងពលកម្មសរុប

       ដោយៈ លក្ខិណា

ភ្នំពេញៈ តាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជាកន្លងមកថា សហគ្រាសធុនតូច និងមធ្យម(SME) ប្រមាណ៩៩ភាគរយនៃសហគ្រាសសរុប បានចូលរួមចំណែកជិត៦០ភាគរយ នៃផលិតផលក្នុងស្រុក និងបង្កើតការការងារបានជិត៧០ភាគរយនៃទីផ្សារកំលាំងពលកម្ម។

លោកសុខ វឿនប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងក្នុងកម្មវិធី ដាក់ដំណើរការជាផ្លូវការនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន កាលពីថ្ងៃទី១ មេសា ២០២២នេះថា  សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតភាពធន់នៃសេដ្ឋកិច្ច បង្កើតការងារក្នុងស្រុក ចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

លោកបន្តថា ផ្នែកទៅលើរបាយការណ៍របស់UNDP ថ្លែងក្នុងសន្និបាតស្ដីបី បរិយាបន្តហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី កម្ពុជា កាលពីចុងខែមីនា ២០២២ បានឱ្យដឹងថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះ ក្នុងការទទួលបានហិរញ្ញប្បទាន រួមមាន ការតម្រូវឱ្យមានការដាក់ទ្រព្យធានា ដើម្បិទទួលបានបានឥណទានលក្ខខណ្ឌផ្ដល់ឥណទានតឹងរ៉ឹង អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុ និងឯការគាំទ្រដទៃទៀត ជាដើម ។

ជងឺកូវីដ១៩ បានបណ្ដាលឱ្យMSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ២១,៣ភាគរយ ក្នុងចំណោមសហគ្រាស ដែលបានចូលរួមកក្នុងការសិក្សានេះ បានរាយការណ៍ បានជួបការលំបាកច្រើន ក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធ ដែលដឹកនាំដោយស្ត្រី ក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមការបញ្ជាក់របស់ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា មានប្រមាណជាង៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ២០២១ ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងថា ដោយសារតែវិស័យសហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ច ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះវិស័យនេះ ដោយស្វះស្វែងរកទីផ្សារ និងជំរុញឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើតការងារជូនពលរដ្ឋ ឱ្យបានកាន់តែច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here