សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឱ្យទីផ្សារធានារ៉ាប់រងខាតបង់ទឹកប្រាក់រហូតដល់៣៥ពាន់លានដុល្លារ

ដោយៈសុខុម

ក្រុងឡុងដ៍: ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអាមេរិក S&P Global បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឱ្យទីផ្សារធានារ៉ាប់រងឯកទេស (Speciality Insurance) ខាតបង់ប្រាក់ពី១៦ពាន់លានដុល្លារ ទៅ៣៥ពាន់លានដុល្លារ។

ទីភ្នាក់ងារដដែលនេះបានលើកឡើង តាមរយៈរបាយការណ៍មួយថា ចំនួននេះរាប់បញ្ចូលទាំងការខាតបង់ នៅក្នុងការធានារ៉ាប់​រងលើអាកាសចរណ៍ ដែលអាចមានចំនួនសរុបពី៦ពាន់លានដុល្លារ ទៅ១៥ពាន់លានដុល្លារផងដែរ។

ទន្ទឹមនេះ ទីផ្សារអាកាសចរណ៍ ក៏មានជម្លោះផ្លូវច្បាប់រាប់ឆ្នាំមកហើយរវាងម្ចាស់យន្តហោះជួល និងក្រុមហ៊ុនធានារ៉ាប់រងលើយន្តហោះដែលជាប់គាំងក្នុងប្រទេសរុស្ស៊ី ដោយសារតែប្រទេសនេះបានបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់លោកខាងលិច។

ក្រុមហ៊ុនជួលយន្តហោះកំពូលរបស់ពិភពលោក AerCap បានដាក់ពាក្យទាមទារ សំណងធានារ៉ាប់រងចំនួន៣,៥%ពាន់លានដុល្លារ សម្រាប់យន្តហោះជាង១០០គ្រឿងរបស់ខ្លួន ដែលជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។
ទីភ្នាក់ងារ S&P Global និយាយថា “យើងជឿថា វាអាចនឹងត្រូវការពេលច្រើនឆ្នាំ ទម្រាំដោះស្រាយចប់នូវបញ្ហាខាតបង់ដ៏ធំសម្បើមរបស់ក្រុមហ៊ុនជួលយន្តហោះ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបន្ត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ក្រុមហ៊ុនធានារ៉ាប់រងកំពូលទាំង២១ ដែលខ្លួនបានធ្វើការវាយតម្លៃ ទំនងជានឹងខាតបង់ប្រហែ លពាក់កណ្តាល ក្នុងចំណោមការខាតបង់សរុប៕ U.S.News៕

LEAVE A REPLY

Please enter your comment!
Please enter your name here