តើតម្លៃប្រេងឥន្ធនៈនៅក្នុងតំបន់អាស៊ាន ប្រទេសណាលក់ក្នុងតម្លៃ ថ្លៃខ្ពស់ជាងគេ?

ដោយៈ សុផារី

ភ្នំពេញៈ បញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានបន្តជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈ នៅទូទាំងពិភពលោកឱ្យមានការកើនឡើងខ្ពស់។

នៅកម្ពុជា តម្លៃប្រេងឥន្ធនៈនៅចន្លោះថ្ងៃទី០១ ដល់១៥ខែមីនានេះមានតម្លៃ៤៨០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA៩២ និងមានតម្លៃ៤៥០០រៀល ក្នុងមួយលីត្រសម្រាប់ប្រភេទប្រេងម៉ាស៊ូត។

ក្រលេកទៅមើលតម្លៃប្រេងសាំង នៅក្នុងប្រទេសជិតខាងមានការកើនឡើងដូចគ្នា ក្នុងអត្រាទាបនិងខ្ពស់ជាងប្រទេសកម្ពុជា។

យោងតាមវេបសាយដែលចុះផ្សាយតម្លៃប្រេងជាប្រចាំ Globalpetrolprices បានឱ្យដឹងថា បើប្រៀបធៀបតម្លៃប្រេងនៅក្នុងថ្ងៃទី៧ ខែមីនានេះ នៅក្នុងប្រទេសម៉ាឡេស៊ីតម្លៃសាំង គឺ១៩៩៣រៀល/លីត្រ ឥណ្ឌូណេស៊ី៣៦៣៤រៀល/លីត្រ  វៀតណាម៤៨៦០រៀល/លីត្រ ហ្វីលីពីន៥១២០រៀល/លីត្រ  ថៃ៥៨៦៥រៀល/លីត្រ ឡាវ៦០២០រៀល/លីត្រ។នេះបើគិតតាមអត្រាប្តូរប្រាក់ ដែលអត្រានេះអាចមានភាពលំអៀងបន្តិចបន្តួច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសដែលមានតម្លៃប្រេងថ្លៃបំផុត នៅក្នុងតំបន់អាស៊ាននោះគឺប្រទេសសឹង្ហបុរី៨៩០៧តម្លៃរៀល/លីត្រ។

ចំណែកប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក៤៧៨៣រៀល/លីត្រ  ប្រទេសចិន៥៥៥៤រៀល/លីត្រ រុស្សី១៥១៦រៀល/លីត្រ។

ប្រទេសដែលលក់ប្រេងឥន្ធនៈថ្លៃបំផុតនៅ លើពិភពលោក គឺ ហុងកុង ក្នុងតម្លៃ១១,៤៩៨រៀល/លីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here