បាងកក ជាប់ចំណាត់ជាទីក្រុងសន្និបាតល្អដាច់គេលេខ៦ក្នុងពិភពលោក

ដោយៈសុខុម

បាងកកៈ ក្រុងថេបឬក្រុងបាងកក ប្រទេសថៃ បានជាប់ចំណាត់ជាទីក្រុងសន្និបាត (Convention City) ល្អដាច់គេលេខ៦ ក្នុងពិភពលោកសម្រាប់ឆ្នាំ២០២១ ក្រោយជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការស្ទាបស្ទង់ លើទីក្រុងចំនួន១០១ទូទាំងពិភពលោក ដោយក្រុមហ៊ុន GainingEdge។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ កុម្ភៈ ឱ្យដឹងថា ក្រុមហ៊ុននេះ បានធ្វើការស្ទាបស្ទង់ទីក្រុងចំនួន១០១ ដែលត្រូវបានជ្រើសរើសពីបញ្ជីឈ្មោះ ទីក្រុងសន្និបាតអន្តរជាតិធំៗបំផុត សម្រាប់ឆ្នាំ២០១៧-២០១៩ របស់សមាគមសន្និបាត (Convention Association)។

ការដាក់ចំណាត់ថ្នាក់ ដោយក្រុមអ្នកជំនាញផ្នែកធ្វើផែនការ និងអ្នករៀបចំកម្មវិធីនេះ ធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌរួមផ្សំជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភាពងាយស្រួលក្នុងការចូលទៅកាន់ទីក្រុង ការដឹកជញ្ជូន ភាពទាក់ទាញ ជាគោលដៅទេសចរណ៍ និងថ្លៃចំណាយប្រតិបត្តិការជាដើម។

ទីក្រុងប៉ារីស បានជាចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាទីក្រុងសន្និបាតល្អដាច់គេសម្រាប់ឆ្នាំ២០២១។
ចំណាត់ថ្នាក់កំពូលទាំង១០រួមមានដូចជា 1. ប៉ារីស 2. ញូវយ៉ក 3. សិង្ហបុរី 4. ប៉េកាំង 5. តូក្យូ 6. បាងកក 7. ក្រុងឡុងដ៍ 8. បាសេឡូណា 9. អ៊ីស្ទែនប៊ុល និងលេខ10. វ៉ាស៊ីនតោន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here