វិនិយោគិនអ៊ឺរ៉ង់បង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័ននៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ វិនិយោគិនប្រទេសអ៊ឺរ៉ង់បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ខណៈកម្ពុជា មានប្លុកប្រេងជាច្រើនដែលមានសក្ដានុពេល ទាំងក្នុងសមុទ្រ និងលើដីគោក។

នៅក្នុងជំនួបជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើកឡើងថា វិនិយោគិនប្រទេសអ៊ឺរ៉ង់បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ហើយ អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរុករក និងផ្គត់ផ្គងធនធានប្រេង និងឧស្ម័ននៅកម្ពុជា។

លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងនូវការសាទរចំពោះគោលបំណងវិនិយោគ ដោយបញ្ជាក់ថា កម្ពុជាមានប្លុកប្រេងជាច្រើនទាំងក្នុងសមុទ្រ និងលើដីគោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំង ២ ក៏បានពិភាក្សាផែនការការវិនិយោគរួមលើប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ ការសិក្សាស្វែងរុករកប្រេងនិង ឧស្ម័នបន្ថែម និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ក៏ដូចជាជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យប្រេងកាត

លើសពីនេះ ភាគីទាំង ២ ក៏ពិភាក្សាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថាមពល ការកៀងគរការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងត្រៀមបន្តអនុស្សារណៈលើកិច្ចសហប្រតិបត្តិការបន្តលើវិស័យប្រេងកាត ចាស់ដែលបានផុតសុពលភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here