ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លុបអាជ្ញាបណ្ណក្រុមហ៊ុនសេវាបញ្ញើអន្តរជាតិចំនួន ២ក្រុមហ៊ុន

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែកុម្ភៈ បានចេញសេចក្តីជូនដំណឹងអំពីការសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។

ក្រុមហ៊ុនទាំងពីរនេះគឺ ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGEMENT CO., LTD. និង ក្រុមហ៊ុន KH TRANSPORTATION EXPRESS CO., LTD. ។

ក្នុងនោះដែរ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទាំងពីរខាងលើ ឱ្យបំពេញមានកាតព្វកិច្ចទទួល ខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមាន ការតវាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក ក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ឱ្យគោរពតាមច្បាប់ស្ដីពីវិស័យ ប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។
ក្រសួងបានបញ្ជាក់បន្ថែមថា “ក្នុងករណី ប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករ នោះនឹងត្រូវប្រឈមនឹងការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here