ការសិក្សា៖ ប្រទេសវៀតណាមនៅតែជាគោលដៅវិនិយោគចម្បងរបស់ក្រុមហ៊ុនជប៉ុនក្នុងឆ្នាំ២០២២

ដោយ៖ ស្រីលិះ

វៀតណាម៖ ជាង៥៥ភាគរយនៃសហគ្រាសជប៉ុន ដែលបានវិនិយោគនៅវៀតណាមបានប្រកាសថា ខ្លួននឹងពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាមបន្ថែមទៀត ក្នុងរយៈពេលពីមួយទៅពីរឆ្នាំខាងមុខ។

កាលពីពេលថ្មីៗនេះ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) បានប្រកាសរបាយការណ៍ស្ទង់មតិ ដែលមានការចូលរួមរបស់សហគ្រាសជប៉ុនចំនួន ៤.៦០០ ដែលប្រតិបត្តិការនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកជិត២០ ក្នុងនោះមានសហគ្រាសចំនួន៧០០នៅវៀតណាម។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ លើកទី៤ក៏ដោយ ភាគរយនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសវៀតណាមដែលចង់ពង្រីកការវិនិយោគរបស់ពួកគេមាន ១០ ពិន្ទុខ្ពស់ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ គេមើលឃើញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនជប៉ុនទាំងនោះក្នុងឆ្នាំ២០២១ មានកំណើនលើសពី៥៤ភាគរយ កើនឡើង ៤.៧ ពិន្ទុធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេសជាង ៥៥ភាគរយ នៃសហគ្រាសជប៉ុនបាននិយាយថាពួកគេចង់ពង្រីកផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ខណៈអត្រាចង់វិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីមាន៤៥,៣ភាគរយ ម៉ាឡេស៊ីមាន៤៣,២ភាគរយ និងថៃមាន៤០,៤ភាគរយ។

យោងតាមទីភ្នាក់ងារវិនិយោគបរទេស ប្រទេសជប៉ុនបានវិនិយោគលើឧស្សាហកម្ម និងវិស័យចំនួន១៩នៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មកែច្នៃ និងផលិតកម្ម ក្នុងទំហំទុនវិនិយោគជាង៤២ពាន់លានដុល្លារ។ ពួកគេក៏វិនិយោគលើអចលនទ្រព្យ ការលក់រាយ អគ្គិសនី និងចែកចាយឧស្ម័ន កសិកម្ម និងការថែទាំសុខភាព។

តំណាងក្រុមហ៊ុន JETRO នៅទីក្រុងហូជីមិញ បាននិយាយថា គុណសម្បត្តិដ៏ធំបំផុតសម្រាប់វៀតណាម ដែលនាំឱ្យអាជីវកម្មជប៉ុនពង្រីកគឺដោយសារទំហំទីផ្សារ និងសក្តានុពលកំណើន។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនជិត៤០ ស្ថិតក្នុងបញ្ជីក្រុមហ៊ុនដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល ដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ពួកគេ រួមទាំងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសវៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here