ខេត្តកំពង់ស្ពឺទាក់ទាញបានរោងចក្រថ្មីមួយ ប៉ុន្តែកំពុងប្រឈមនឹងវិបត្តិខ្វះកំលាំងពលកម្មធ្ងន់ធ្ងរ

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រថ្មីមួយដែលអាចស្រូបទាញកម្មករ ប្រមាណ៣០០០នាក់ នឹងវិនិយោគនៅខេត្តកំពង់ស្ពឺ ស្របពេលខេត្តកំពុងខ្វះ កំលាំងពលកម្មជាង១ម៉ឺននាក់។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី៧ កុម្ភៈកន្លងមកថា រោងចក្រកាត់ដេរថ្មីមួយ នឹងបង្ហាញវត្តមាននៅស្រុកសំរោងទង ព្រំប្រទល់ជាមួយស្រុកអង្គស្នួល និងស្ថិតនៅផ្លូវជាតិលេខ៤១ ដែលថ្នាក់ដឹកនាំរោងចក្រនេះ កំពុងស្នើសុំអាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបន្តថា “ថ្នាក់ដឹកនាំក្រុមហ៊ុនចិននេះ បានមកជួបខ្ញុំរួចហើយ ដោយពួកគេបានស្នើទៅ CDC ហើយ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមទៀត”។​​លោកបន្តថា “រហូតមកទល់ពេលនេះ ខេត្តក៏កំពុងខ្វះបុគ្គលិកជាង៨០០០នាក់ និងរោងចក្រថ្មីនេះកំពុងត្រូវការបុគ្គលិកបន្ថែមទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រដែលគ្រោងបោះមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ មានសាខាមួយនៅក្នុងទឹកដីខេត្តកណ្តាលរួចហើយ។
លោកវ៉ី សំណាងបានបន្តថា ទាក់ទងនឹងវិបត្តិខ្វះកំលាំងពលកម្មនេះ ខ្ញុំកំពុងមានការពិបាកចិត្ត និងបានស្នើសុំមិត្តភ័ក្តជាអភិបាលខេត្តសូមជួយណែនាំ អ្នកចង់រកការងារធ្វើសូមមកកាន់ខេត្តកំពង់ស្ពឺ ព្រោះយើងមានការ​ងារច្រើន កុំរត់ទៅកាន់ប្រទេសជិតខាង ដែលនាំឲ្យបែកពីគ្រួសារ ប្រឈមមុខនឹងការធ្វើបាប និងឆ្លងជំងឺកូវីដផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here