ដំណឹងល្អ សម្ដេចតេជោអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឡើងវិញ ក្នុងឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នៅឆ្នាំនេះ នឹងត្រូវរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខាន២ឆ្នាំរួចមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានផ្អាករយៈពេល២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែក្នុងឆ្នាំ២០២២នេះ គឺត្រូវធ្វើយ៉ាងណារៀបចំឱ្យបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “សុំអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េច កុំឱ្យដើរថយក្រោយ ខានចូលឆ្នាំ២ឆ្នាំហើយៗ ឥឡូវឆ្នាំនេះគឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ ហើយរាំឲ្យឃ្លាតគ្នាបន្តិច”។

សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here