ក្រុមហ៊ុន Volkswagen គ្រោងផលិតរថយន្តអគ្គិសនីចំនួន១លានគ្រឿងក្នុងមួយឆ្នាំ

ដោយ៖ ស្រីលិះ

ចិន៖ ក្រុមហ៊ុន Volkswagen មានសមត្ថភាពផលិតរថយន្តអគ្គិសនីបាន១លានគ្រឿងក្នុងមួយឆ្នាំ តាមរយៈការសាងសង់រោងចក្រថ្មីមួយនៅខេត្ត Anhui ក្នុងប្រទេសចិន ដោយចាប់ផ្តើមក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Ralf Brandstaetter កាលពីថ្ងៃទី០២ ខែកុម្ភៈ។

ក្រុមហ៊ុនបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Anhui Jianghuai Automobile Co (JAC) របស់ប្រទេសចិនជាលើកដំបូងនៅក្នុងឆ្នាំ២០១៩ គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ៣សែនគ្រឿងក្នុងមួយឆ្នាំ ដោយការផលិតនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខនេះ។

លោក Volkswagen បានមានប្រសាសន៍ថា តាមរយៈការសហការជាមួយនឹងការផលិតពីរោងចក្រពីរបន្ថែមទៀត គឺ FAW Group និង SAIC Motor អាចឱ្យក្រុមហ៊ុនមានសមត្ថភាពផលិតបានដល់១លានគ្រឿងក្នុងមួយឆ្នាំ។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះបានលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៧០.៦២៥ គ្រឿងនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២១ ខុសពីគោលដៅរបស់ខ្លួនក្នុងការលក់រថយន្តពី ៨ម៉ឺនទៅ១សែនគ្រឿង ដោយសារការផលិតរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ក្នុងតំបន់និងបញ្ហាកង្វះបន្ទះឈីប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានក្រុមហ៊ុន Volkswagen របស់ប្រទេសចិន លោក Stephan Wollenstein បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីខែមករាថា ក្រុមហ៊ុនចង់លក់រថយន្តអគ្គិសនីពីអាគុយ ID របស់ខ្លួនទ្វេដងនៅឆ្នាំនេះ ប៉ុន្តែនៅមានការបារម្ភថាកង្វះការផ្គត់ផ្គង់បន្ទះឈីបអាចជាឧបសគ្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here