លុចសំបួរផ្តល់ថវិកាជាង១លានដុល្លារអាមេរិកសម្រាប់ថែរក្សាអេកូឡូស៊ីដល់ប្រទេសតាមដងទន្លេមេគង្គរួមទាំងកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: ប្រទេសលុចសំបួរបានសម្រេចផ្ដល់ថវិកាចំចំនួន១លានអឺរ៉ូ ឬប្រមាណ១,១៣លានដុល្លារអាមេរិក ដល់ប្រទេសតាមដងទន្លេមេគង្គ ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការអនុវត្តមុខងារថែរក្សាអេកូឡូស៊ីនៃទន្លេមេគង្គ និងពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជំនួយនេះនឹងគាំទ្រដល់សកម្មភាពជាច្រើនរួមទាំងការគ្រប់គ្រងអាងទន្លេស្នូល ការទិញទិន្នន័យ និងធ្វើឱ្យប្រសើរឡើងនូវមុខងារត្រួតពិនិត្យ គំរូ និងការវាយតម្លៃ។ លើសពីនេះ ជំនួយនឹងជួយដល់ការធ្វើផែនការ ការព្យាករណ៍ និងរួមចំណែកដល់ប្រព័ន្ធព្រមាន ដែលឆ្លើយតបបន្ទាន់របស់MRC។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក Sam Schreiner ភារធារី នៃស្ថានទូតលុចសំបួរប្រចាំប្រទេសឡាវ។

លោក Sam Schreiner បានអោយដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសលុចសំបួរចំពោះអាងទន្លេមេគង្គនៅតែរឹងមាំ ហើយថារដ្ឋាភិបាលរបស់លោក ចង់ឃើញការអភិវឌ្ឍន៍ ប្រកបដោយវិបុលភាព និងការទទួលខុសត្រូវនៅក្នុងតំបន់មេគង្គ។ លោក ជឿជាក់ថា ជំនួយនេះនឹងរួមចំណែកក្នុងមធ្យោបាយមួយ ដើម្បី ជួយដល់MRC និងប្រទេសជាសមាជិក ដោះស្រាយហានិភ័យដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូររំហូរនៃអាងទន្លេមេគង្គក្រោម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍ថា ជំនួយនេះកើតឡើងចំពេល សម្រាប់អាងទន្លេមេគង្គក្រោម ដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ព្រមទាំងការបង្កើនសម្ពាធលើប្រព័ន្ធអេកូឡូស៊ីមកលើអាងទន្លេ។ បើគ្មានការអន្តរាគន៍ទេ ការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ីរបស់អាងទន្លេអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសេដ្ឋកិច្ចដែលពឹងផ្អែកលើទន្លេមេគង្គ។

របាយការណ៍របស់ MRC បានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសលុចសំបួរ បានរួមចំណែកជិត៤លានដុល្លារអាមេរិក ដល់ផែនការយុទ្ធសាស្រ្ត MRC ពីមុនឆ្នាំ២០១៦-២០២០ ហើយបានគាំទ្រដល់គំនិតផ្តួចផ្តើមការផ្លាស់ប្តូរអាកាសធាតុ និងការសម្របខ្លួនរបស់ MRC ក្នុងកំឡុងឆ្នាំ២០១០-២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here