ដំណឹងល្អ!ចាប់ពីថ្ងៃនេះពលរដ្ឋមិនចាំបាច់បង់អាករលើតម្លៃបន្ថែមសម្រាប់អាហារជាមូលដ្ឋានទៀតឡើយ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រកាសនេះ មានវិសាលភាពអនុវត្តន៍ ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អាហារជាមូលដ្ឋាន សំដៅដល់បណ្តាមុខទំនិញមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖

• សាច់សត្វចិញ្ចឹមមានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ។
• ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្លាប់ ឬឆ្អើរ។
• ត្រីទឹកសាប និងទីកប្រែគ្រប់ប្រភេទរួមទាំង បង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ។

• ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់
• អំបិលគ្រប់ប្រភេទ
• ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការកំណត់អាករលើតម្លៃបន្ថែបជាបន្ទុករបស់រដ្ឋ លើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូល ដ្ឋានដូចខាងលើ សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលដៅនៃប្រការនេះ ការចាត់ទុកជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here