ប្រធានគណកម្មការទី៧នៃរដ្ឋសភាស្វែងយល់ពីការអភិវឌ្ឍ បញ្ហាប្រឈមនិងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរនណ៍កម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា និងក្រសួងទេសចរណ៍ ដើម្បីស្វែងយល់អំពី “ការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា។

គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដោយក្នុងកិច្ចប្រជុំការងារនេះ  លោករដ្ឋលេខាធិការប្រចាំការ ប្រធានគណៈប្រតិភូ បានធ្វើការរាយការណ៍ពិស្តារជម្រាបជូនអង្គប្រជុំទាំងមូល អំពីសភាពការណ៍ទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

លើលពីនេះទៀត លោកអាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមការងារ បានធ្វើបទបង្ហាញអំពីខ្លឹមសារសង្ខេបនៃផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេ​ស​ចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩, ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ជូនអង្គប្រជុំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផល អង្គប្រជុំ សមាជិក សមាជិកា នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងទេស​ចរណ៍ ក្នុងការគ្រប់គ្រងឥទ្ធិពលនៃវិបត្តិ ឈានទៅការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗជាធាតុចូលបន្ថែមទៀត សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here