លោកម៉ាង ស៊ីណេត៖ រដ្ឋាភិបាលជ្រើសរើសយកខេត្តព្រះសីហនុជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តព្រះសីហនុ បាននិងកំពុងក្លាយជាខេត្តគោលដៅអភិវឌ្ឍន៍ដ៏មានសក្ដានុពលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្ដែងខេត្តនេះ ទទួលបានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេមួយ ក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះដែរ ខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅ សេដ្ឋកិច្ចគំរូពហុបំណងមួយនៅក្នុងប្រទេសកម្ពុជា។

អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានលើកឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី សេចក្តីព្រាងផែនការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ វិច្ឆិកា២០២១នេះថា សេចក្តីព្រាងផែនការអភិវឌ្ឍទេសចរណ៍ ខេត្តព្រះសីហនុរយៈពេល៥ឆ្នាំ ២០២១-២០២៥ គឺមានសារៈសំខាន់ ព្រោះ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយៈ ការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និង អភិរក្ស សម្បតិ្តវប្បធម៌ និង ធនធាន ធម្មជាតិរបស់ប្រទេសយ៉ាងសំខាន់។

លោកបន្តថា “ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុ បំណងស្របតាមគោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេចរណ៍ ជាតិផ្អែកលើសក្តានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្ម ជាតិ រួមមាន កំពង់ផែអន្តជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ តំបន់ទឹកធ្លាក់ និងធនធាន នៅបាតសមុទ្រ ជាដើម ដែលផ្តល់ សក្តានុពល យ៉ាងធំធេងសម្រាប់ អភិវឌ្ឍទេសចរណ៍ ក៏ដូចជាទាក់ ទាញភ្ញៀវ ទេសចរឱ្យ ចូលមកទស្សនា និងសម្រាក កម្សាន្ត ច្រើនជារៀងរាល់ ឆ្នាំ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនៃវិស័យអចលនទ្រព្យកម្ពុជាម្នាក់លោកសន សៀប ក៏បានលើកឡើងកន្លងមកថា ខេត្តព្រះសីហនុ នឹងក្លាយជាបណ្ដុំវិនិយោគិនជនជាតិចិនមួយ ដ៏មានសក្ដានុពលនៅពេលអនាគត ហើយនៅពេលចប់វិបត្តិកូវីដ១៩ខេត្តនេះ នឹងទទួលបានវិនិយោគិនបរទេ​សជាច្រើន ចូលមកស្វែងរកការវិនិយោគឡើងវិញ ជាពិសេសវិនិយោគិនជនជាតិចិនតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here