ការនាំចេញ និងនាំចូលរបស់ SSEZ សម្រេចបានទំហំទឹកប្រាក់ដល់ ៩៥១លានដុល្លារក្នុងរយៈពេល៨ខែ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទិន្នន័យពីនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថាចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ ចំនួនកុងតឺន័រទាំងអស់ដែលបានមកដល់ និងចាកចេញពីតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានការកើនឡើង ២២,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្ន័យដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំហំនាំចូល និងនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទឹកប្រាក់ដល់ ៩៥១ លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែ កើនឡើង ២៦,១៣% បើប្រៀបធៀបនឹង ៧៥៤ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ការវិនិយោគរបស់សហគ្រាសអន្តរជាតិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់តាំងពីឆ្នាំនេះ សហគ្រាសមកពីប្រទេសឡាវ ស្វ៊ីស បារាំង និងបណ្តាប្រទេសដទៃទៀតបានបង្កើតប្រតិបត្ដិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត សហគ្រាសជាច្រើនបានប្រឈមនឹងការរាំងស្ទះដល់ការអភិវឌ្ឍន៍។ ទោះយ៉ាងណា ដោយពឹងផ្អែកលើគុណសម្បត្តិនៃវេទិកានៃតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ សហគ្រាសអន្តរជាតិមួយចំនួនធំ បានឆ្លើយតបជាវិជ្ជមានដោយមានការកើនឡើងប្រឆាំងនឹងនិន្នាការវិបត្តិ និងបានបង្ហាញពីភាពរឹងមាំនៃការអភិវឌ្ឍន៍។

តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បានបង្ហាញថា ផលិតកម្មនៅខាងក្នុងកំពុងដំណើរការទៅដោយមានសណ្តាប់ធ្នាប់ ដោយមិនខុសពីមុនពេលផ្ទុះជំងឺរាតត្បាត។ កម្មករកំពុងមមាញឹកនៅកន្លែងខ្សែសង្វាក់ផលិតកម្មរៀងៗខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here