កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន១២ ជាមួយ​ទុន ៩២លាន​ដុល្លារ​ក្នុងរយៈពេល ២ខែ​ចុង​ក្រោយនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន១២ ដែលមាន​ទុនវិនិយោគ​ជិត ៩២លាន​ដុល្លារ គិត​ចាប់​តាំងពីដើម​ខែសីហា រហូតមកដល់​ចុងខែ​កញ្ញា​នេះ ហើយ​គម្រោង​វិនិយោគ​ទាំង១២ នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាជន​ស្រុក។

យោងតាម​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ១៥ សីហា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចជា

ទី១ ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព ទ្រនាប់​កអាវ ស្កុ​ត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម វៀល​ស៊ុន អគារ A ផ្លូវជាតិ​លេខ៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩៨នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៨នាក់។

ទី៣ ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី១១ ខែកញ្ញា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨១៤កន្លែង។

កាលពី​ថ្ងៃ ២៨ ខែសីហា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង (អាលុយមីញ៉ូម និង​ដែក) គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​ព្រៃទទឹង និង​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ៣៦,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១១២នាក់។

២ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សារាយសមុទ្រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ៦,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨៨នាក់។

កាលពី​ថ្ងៃទី២៦ ខែសីហា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់​យួរដៃ និង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​របស់​ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៣,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៩នាក់។

កាលពី​ថ្ងៃទី២៥ ខែសីហា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​រួមមាន ទី១-ក្រុមហ៊ុន “TOKYO HAPPY ICE CREAM CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,១លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៥៦កន្លែង។

ទី២-ក្រុមហ៊ុន “ RONG XING PAPER INDUSTRIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១១៧កន្លែង។

ទី៣-ក្រុមហ៊ុន “K&K PIPE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ១៣០ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៣១កន្លែង។

ទី៤-ក្រុមហ៊ុន​“RAY POWER SUPPLY CO., LTD” គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព៣០មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ៣៩,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០កន្លែង។

ដោយឡែក តាម​សំណើសុំ​វិនិយោគ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា របស់​ក្រុមហ៊ុន CAM-ICARE CO., LTD. គណ:ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន៥,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៣៨០កន្លែង។

តាម​សំណើសុំ​វិនិយោគ លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​របស់​ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ១១ ខែសីហា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍ B ផ្លូវ​លេខ១២៧ ភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ១០,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២.២៦៣កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here