នាយកប្រតិបត្តិរបស់ 7-Eleven ត្រូវបានតែងតាំងជាសហCEO របស់ 7-Eleven International LLC

ដោយៈសុខុម

តិចសាស: កាលពីថ្ងៃពុធ ទី១២ មករា ក្រុមហ៊ុនហាងទំនិញជប៉ុន ដ៏ល្បីល្បាញ7-Eleven, Inc. បានប្រកាសតែងតាំង នាយកប្រតិបត្តិចាស់វស្សារបស់ខ្លួនគឺ Ken Wakabayashi ឱ្យឡើងកាន់តំណែងជាសហប្រធា​ននាយកប្រតិបត្តិ (Co-CEO)នៃក្រុមហ៊ុន 7-Eleven International LLC (“7IN”) សម្រាប់ទីផ្សារអន្តរជាតិ។

ពេលនេះលោក Ken Wakabayashi នឹងដឹកនាំការងាររៀបចំយុទ្ធសាស្រ្ត កំណើនទូទាំងពិភពលោករបស់ប៊្រែន 7-Eleven រួមជាមួយលោក Shinji Abe ដែលជា Co-CEO មកពីក្រុមហ៊ុន Seven-Eleven Japan ប្រចាំប្រទេសជប៉ុន។

លោក Joe DePinto ដែលជាអគ្គនាយក និងជាCEO នៃក្រុមហ៊ុន 7-Eleven, Inc. បានថ្លែងថា “យើងពិតជារំភើបរីករាយ និងសូមសម្ដែងការអបអរសាទរ ចំពោះលោក Ken Wakabayashi ដែលមកកាន់មុខតំណែងថ្មីដ៏គួរឱ្យរំភើបនេះ”។ លោកបន្តថា “ជាមួយនឹងការតែងតាំងនេះ លោក Ken Wakabayashi នឹងជួយដឹកនាំក្រុមការងាររបស់ 7IN ពង្រឹងយុទ្ធសាស្រ្ត កំណើនទូទាំងពិភពលោករបស់យើង និងផ្តល់នូវគុណតម្លៃកម្រិតអន្តរជាតិ ហើយផ្ដល់ការគាំទ្រ ដល់អ្នកទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម (Licensee) និងអ្នកទទួលបានសិទ្ធិផ្ដាច់មុខលក់ Franchise (Master Franchisee) អន្តរជាតិរបស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឋានៈជា Co-CEO របស់ 7IN លោក Ken Wakabayashi និងលោក Shinji Abe នឹងទទួលខុសត្រូវ ចំពោះប្រតិបត្តិការទាំងអស់នៅក្រៅទ្វីបអាមេរិកខាងជើង (North America) និងប្រទេសជប៉ុន ព្រមទាំងត្រួតពិនិត្យម៉ាក (Trademark) របស់ 7–Eleven ទូទាំងពិភពលោកផងដែរ។ ក្រុមការងារនេះ នឹងពង្រឹងបន្ថែមលើការផ្តល់ការគាំទ្រ លំដាប់ពិភពលោកដល់អ្នកទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងអ្នកទទួលបានសិទ្ធិផ្ដាច់មុខលក់ Franchise ដែលមានស្រាប់ ហើយផ្តោតលើការពង្រីកម៉ាក 7-Eleven ទៅកាន់ប្រទេសថ្មីៗជាច្រើនទៀត។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពី 7-Eleven International LLC (7IN) ត្រូវបានបង្កើតឡើង។

*អំពី 7-Eleven International LLC (7IN)

ដោយមានការិយាល័យជាច្រើនកន្លែង នៅទីក្រុង Dallas នៃរដ្ឋតិចសាស សហរដ្ឋអាមេរិក និងទីក្រុងតូក្យូ ប្រទេសជប៉ុន ហាងលក់ទំនិញ 7–Eleven មានសាខាចំនួន៤១.០០០សាខាក្នុងប្រទេស និងតំបន់ចំនួន១៤រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ចិន (តៃវ៉ាន់) ថៃ វៀតណាម ដាណឺម៉ាក ន័រវែស ស៊ុយអែត និងប្រទេសកម្ពុជា យើងជាដើម។

ប៊្រែនដ៏ល្បីល្បាញនេះ ក៏ដំណើរការហាង និងលក់ Franchise នៅក្នុងសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក និងជប៉ុន ផងដែរ ហើយនឹងប្រារព្ធខួបឆ្នាំទី១០០ របស់ខ្លួននៅឆ្នាំ២០២៧។ នៅទូទាំងពិភពលោក ហាងលក់ទំនិញ 7-Eleven មានសរុបរហូតដល់ ទៅជាង៧៧.០០០សាខាឯណោះគិតមកទល់នឹងឆ្នាំ២០២២ នេះ៕   PRNewswire៕

LEAVE A REPLY

Please enter your comment!
Please enter your name here