ប្រាំចំនុចដែលយុវវ័យគួរធ្វើដើម្បីសម្រេចបានគោលដៅសេរីភាពហិរញ្ញវត្ថុ

ដោយ: ម៉ាលីស

ភ្នំពេញ: យុវវ័យសម័យថ្មី នៅពេលធំពេញវ័យពួកគេផ្ដោតភាគច្រើនទៅលើការធានាសុវត្ថិភាពការងារ ហើយលែងសុំប្រាក់ពីឪពុកម្ដាយចាយដូចពីមុនទៀតហើយ។ ដូចនេះ រឿង៥ យ៉ាងដែលយុវវ័យសម័យថ្មីគួរធ្វើ ដើម្បីអោយពួកគេអាចមានសេរីភាពហិរញ្ញវត្ថុ និងកុំឱ្យពួកគេនៅតែប្រឈមនឹងស្ថានភាពខ្វះខាតទៀត៖

១. សូមកុំយកចិត្តទុកដាក់ខ្លាំងពេកទៅលើទំនោរបច្ចុប្បន្ន

នៅក្នុងយុគសម័យប្រព័ន្ធបណ្ដាញសង្គមដូចនាពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាអាចនឹងធ្លាក់ក្នុងអន្ទាក់នៃទំនោរបច្ចុប្បន្នយ៉ាងងាយ។ ទោះបីជាអ៊ីនធឺណិតមានវប្បធម៌ប្រជាប្រិយដ៏ល្អជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអ៊ីនធឺណិតក៏ជួយលើកកម្ពស់វប្បធម៌នៃការប្រើផលិតផលម៉ាកថ្មីផងដែរ ដោយអ្នកប្រើអ៊ីនធឺណិតត្រូវបានជំរុញទឹកចិត្តឱ្យទិញផលិតផលទំនិញៗតាមនិន្នាការចុងក្រោយបំផុត ឬទំនោរនៅលើអ៊ីនធឺណិត ។ ប៉ុន្តែអ្វីដែលលោកអ្នកគួរចាប់អារម្មណ៍នោះគឺថាតើលោកអ្នកពិតជាត្រូវការសម្ភារៈទាំងនោះឬយ៉ាងណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ . បង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗ

ជារឿងមួយ ល្អដែលអ្នកចាប់ផ្ដើមបង្កើតទម្លាប់ហិរញ្ញវត្ថុល្អ ៗ នៅចន្លោះអាយុ២០- ៣០ឆ្នាំ ។ ទម្លាប់ទាំងនេះអាចជាការ រៀបចំផែនការថវិកាប្រចាំខែការតាមដានចំណាយ ប្រចាំខែ ទៀងទាត់ទម្លាប់សន្សំប្រាក់សម្រាប់ចូលនិវត្តន៍ និង សម្រាប់ គ្រាអាសន្នទម្លាប់បង់ថ្លៃ វិក្កយប័ត្រទឹកភ្លើងនិងសេវាផ្សេងៗ ទាន់ពេលវេលា ទម្លាប់អានសៀវភៅអំពី ហិរញ្ញវត្ថុផ្ទាល់ខ្លួន ។ ល ។ ទម្លាប់ហិរញ្ញវត្ថុល្អជួយសម្រួលដល់ការរស់នៅរបស់យើងពេល ដែលយើងឈានចូល ដល់ដំណាក់កាល មានទំនាក់ទំនងគូស្រករមានកូនឬ ត្រូវការផ្លាស់ប្ដូរការងារ ។

៣. សន្សំ សន្សំ សន្សំ

ការសន្សំប្រាក់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថ្ងៃណាមួយអាចនឹងមានហេតុការណ៍អាក្រក់ដែលយើងមិនអាចដឹងមុនកើតឡើយ។ ហើយឥឡូវនេះ ការសន្សំប្រាក់គឺមានភាពងាយស្រួលខ្លាំងណាស់ ដោយសារតែមានកម្មវិធីហិរញ្ញវត្ថុជាច្រើនដែលលោកអ្នកអាចប្រើប្រាស់បាន។ លោកអ្នកអាចធ្វើការតាមដានការចំណាយរបស់លោកអ្នកបានយ៉ាងងាយ ហើយរក្សាវាទុកជាហ្វាល់ Excel spreadsheet ដែលលោកអ្នកអាចចូលទៅប្រើប្រាស់បានគ្រប់ទីកន្លែងតាមទូរសព្ទដៃរបស់លោកអ្នក។

៤ . សាងអាជីពមួយរឹងមាំ
នៅចន្លោះវ័យនេះគ្នាយើងខ្លះបាន ចាប់ផ្ដើមការងារដំបូងរបស់ខ្លួនហើយអ្នកខ្លះទៀតអាចនឹងប្ដូរទៅការងារទី២ ឬទី ៣។ នេះជាពេលវេលាដ៏សំខាន់ដែលអ្នកអាចរកមើលការងារមួយដែលត្រូវនឹងចំណង់ចំណូលចិត្តនិងអត្តចរិតរបស់ ខ្លួន។ ទន្ទឹមនឹងនេះបើការងារដែល អ្នកចូលចិត្តផ្ដល់ចំណូលខ្ពស់ផងកាន់តែប្រសើរ។ ពេលរកឃើញហើយ អ្នកត្រូវ ប្រើ ពេលវេលានេះ ធ្វើការបណ្ដើរនិងពង្រឹងជំនាញដែលការងារនេះត្រូវការក្នុងពេលទន្ទឹមគ្នា។

៥. ចាប់ផ្ដើមអ្វីមួយផ្សេងទៀត

វត្តមានរបស់ប្រព័ន្ធបណ្ដាញសង្គម បានបង្កើតពិភពអាជីវកម្មថ្មីមួយទាំងស្រុង និងផ្ដល់ឱកាសជាច្រើនសម្រាប់ការធ្វើអាជីវកម្ម។ តាមរយៈការលេង Facebook លោកអ្នកអាចតាមដានដឹងបញ្ហា ចំណង់ចំណូលចិត្ត បំណងប្រាថា្ន និងនិន្នាការទិញទំនិញរបស់មិត្តភក្តិរបស់លោកអ្នក។ ការវិភាគល្អិតល្អន់លើអ្វីដែលលោកអ្នកមើលឃើញពីការបង្ហោះថ្មីៗនៅលើ Facebook លោកអ្នកអាចលក់ផលិតផល ឬសេវាកម្មដើម្បីដោះស្រាយបញ្ហា និងកែលម្អជីវិតរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើងបាន។

ឱកាសទាំងនេះមិនមែនមានតែនៅលើអ៊ីនធឺណិតនោះទេ លោកអ្នកក៏អាចរៀនសូត្រពីសាលារៀន ក៏ដូចជា ស្វែងរកការងារនៅកន្លែងណាមួយដែលសមស្របជាមួយនឹងកាលវិភាគរបស់លោកអ្នកបាន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here