ធនាគារ FTB ត្រៀមបង្ហាញវត្តមានអគារការិយាល័យកណ្តាលរបស់ខ្លួននាពេលខាងមុខ

ដោយៈម៉ាលីនណា

ភ្នំពេញៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានត្រៀម​បង្ហាញរូបរាងអគារការិយាល័យ កណ្តាលរបស់ខ្លួនហើយ ខណៈធនាគារនេះ កំពុងរៀបចំដេញថ្លៃលើការសាងសង់អគារនេះ។

អគារធនាគារកណ្តាល FTB គ្រោងសាងសង់កំពស់២៨ជាន់ និងឌីសាញដោយក្រុមហ៊ុន Meinhardt អន្តរជាតិ។
ទីតាំងគំរោងនេះ ស្ថិតនៅក្បែរអតីតស្ថានីយ៍ទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តហ៍លេខ៣ចាស់។ គំរោងអគារកប់ពពកនេះ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកឌីសាញជាតិ ដោយសាររចនាបទអគារនេះមានភាព​លេចធ្លោ ហើយវានឹងជា Land Mark មួយនៅតំបន់នេះ។

តាមប្រភពព៌តមានពីក្រុមស្ថាបត្យករ ដែលធ្វើការពាក់ព័ន្ឋលើគំរោងនេះបានឲ្យដឹងថា ការដេញថ្លៃសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមករាខាងមុខនេះ។

FTB ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងចំណោមធនាគារពាណិ​ជ្ជឈានមុខគេធំៗនៅកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here