ឧស្សាហកម្មចិនរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១១ខែដំបូង

ដោយ៖ ស្រីលិះ

ប៉េកាំង៖ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗ របស់ប្រទេសចិនបានបន្តកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ ២០២១ ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយរងគ្រោះដោយជំងឺកូវីដ១៩។

បើតាមការិយាល័យស្ថិតិជាតិ (NBS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនឧស្សាហកម្មដែលមានប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំយ៉ាងហោចណាស់២០លានយន់ (ប្រហែល ៣,១៤ លានដុល្លារអាមេរិក) បានទទួលប្រាក់ចំណេញរួមសរុប កើនឡើង៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ដល់ទៅ៧,៩៨ ពាន់ពាន់លានយន់។

ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាសម្រាប់ឆ្នាំ២០២០ និង២០២១ ប្រាក់ចំណេញឧស្សាហកម្មមានកំណើនជាមធ្យមត្រឹម១៨,៩ភាគរយ។ នៅក្នុងខែវិច្ឆិកាតែមួយ ក្រុមហ៊ុនឧស្សាហកម្មធំៗទទួលបានប្រាក់ចំណេញចំនួន៨០៥,៩៦ពាន់លានយន់ កើនឡើង៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញផ្នែកឧស្សាហ៍កម្មដែលបានចុះបញ្ជីភាគច្រើននៃឆ្នាំនេះបានផ្តល់ភស្តុតាងបន្ថែមទៀតថា សេដ្ឋកិច្ចបានរក្សាស្ថិរភាព ទោះបីជាមានបញ្ហាប្រឈមក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ។

លោក Zhu Hong អ្នកស្ថិតិជាន់ខ្ពស់របស់ NBS បានគូសបញ្ជាក់ពីភាពប្រសើរឡើងនៃរចនាសម្ព័ន្ធប្រាក់ចំណេញអាជីវកម្ម ដោយនិយាយថាការទប់ស្កាត់ការកើនឡើងនៃតម្លៃវត្ថុធាតុដើមបានបន្ធូរបន្ថយសម្ពាធលើអ្នកផលិតនៅខាងក្រោម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhu បាននិយាយថា “ការផលិតសម្ភារៈបរិក្ខារ និងទំនិញប្រើប្រាស់បានរួមចំណែកកាន់តែច្រើនដល់ប្រាក់ចំណេញឧស្សាហកម្មសរុប ហើយបានរាយការណ៍ថាប្រាក់ចំណេញកើនឡើងផងដែរ” ។

លោក Zhu ក៏បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនៃអាជីវកម្មឯកជន និងអាជីវកម្មខ្នាតតូចបានបន្តប្រសើរឡើង ដោយសារវិធានការបន្ធូរបន្ថយជាច្រើនពីការកាត់បន្ថយពន្ធ រហូតដល់ការគាំទ្រផ្នែកហិរញ្ញប្បទានដោយរដ្ឋាភិបាល ដោយបន្ថែមថាកំណើនប្រាក់ចំណេញរបស់ពួកគេបានមកច្រើនជាងមធ្យមភាគឧស្សាហកម្ម។

តួលេខកាលពីថ្ងៃច័ន្ទក៏បានបង្ហាញផងដែរថាក្នុងរយៈពេល១១ខែដំបូង ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនឧស្សាហកម្មបានកើនឡើង ២០,៣ភាគរយធៀបនឹងឆ្នាំមុនដល់១១៤,៣១ពាន់ពាន់លានយន់។ នៅចុងខែវិច្ឆិកា ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនឧស្សាហកម្មមានចំនួន ១៤១,០៧ ពាន់ពាន់លានយន់ កើនឡើង៩,៨ភាគរយធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here