អគ្គនាយកដ្ឋានគយរកបានចំណូលជាង២៧លានដុល្លារពីរថយន្តអត់ពន្ធ

ដោយៈលក្ខិណា

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យពលរដ្ឋប្រើប្រាស់យានយន្តអត់ពន្ធចង្កួតស្ដាំ និងឆ្វេងចូលបង់ពន្ធ និងកែចង្កួតពីស្ដាំមកឆ្វេង ឃើញថាម្ចាស់យានយន្តជាច្រើន ក៏បានចូលទៅបង់ពន្ធនិងកែចង្កួត។

គិតមកត្រឹមថ្ងៃទី១៤ធ្នូ ២០២១អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានចំណូលប្រមាណ២៧លានដុល្លារអាមេរិក ពីការចូលទៅបង់ពន្ធរបស់ម្ចាស់យានយន្ត ដែលមិនមានពន្ធទាំងនេះ ។

លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៤ធ្នូ២០២១ ម្ចាស់រថយន្តទាំងចង្កួតឆ្វេង និងស្ដាំ ដែលគ្មានពន្ធនិងអាករនាំចូលបានចូលទៅបង់ពន្ធ មានចំនួន២៦០០គ្រឿងហើយ និងមានប្រាក់កក់ចំនួន២៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងចំណោមនោះ មានរថយន្តចង្កូតឆ្វេងចំនួន១.៣៥៩គ្រឿង ស្មើនឹងទឹកប្រាក់១៧,៦លានដុល្លារ។ ដោយឡែក ចំពោះរថយន្តចង្កូតស្តាំ ដែលបានយកប្រាក់ទៅកក់ បន្ទាប់មកយករថយន្តទៅកែចង្កូត មានចំនួន១.៥០០គ្រឿង ស្មើនឹងទឹកប្រាក់១០,៨លានដុល្លារ ។

លោកបានវាយតម្លៃថា ស្ថានភាពនៃការចូលទៅបង់ពន្ធ របស់ម្ចាស់រថយន្តគ្មានពន្ធ មានភាពល្អប្រសើរ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសរថយន្តចង្កូតឆ្វេង ហើយម្យ៉ាងការអនុគ្រោះពន្ធ១០ភាគរយ ក៏ជិតនឹងចប់ផងដែរ។

លោកបានលើកឡើងថា តាមការប៉ាន់ស្មានមានជិត១ម៉ឺនគ្រឿង ដែ​លគ្មានពន្ធនិងអាករនាំចូល នៅក្នុងប្រទេស ហើយតាមការប៉ានស្មានអាចប្រមូលបានប្រាក់ពន្ធ បានប្រមាណ៧០ទៅ៨០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here