ជំនាញសំខាន់ទាំង៣ ដែលអ្នកគួរយល់ដឹងក្នុងការធ្វើអាជីវកម្ម

ដោយ៖ សុធារី

ភ្នំពេញ៖ ក្នុងការបើកដំណើរការអាជីវកម្ម នីមួយៗក្នុងទំហំខ្នាតតូច មធ្យម និងធំក្តី គឺតម្រូវឲ្យមាននូវ ដើមទុនជាចាំបាច់ដើម្បីធ្វើការរៀបចំ និងរ៉ាបរងចំណាយផ្សេងៗ។ ក៏ប៉ុន្តែ ការមានត្រឹមតែដើមទុនមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ប្រសិនបើអ្នកមិនមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងការធ្វើអាជីវកម្មនោះ។

ដូច្នេះ វាទាមទារឲ្យអ្នកមានការយល់ដឹងបន្ថែមទាក់ទងទៅនឹងអាជីវកម្មដែលអាចជួយឲ្យអ្នកអាចដំណើរការអាជីវកម្មរបស់អ្នកបានកាន់តែរលូនទៅមុខ។

ខាងក្រោមនេះគឺជាចំណេះដឹងមូលដ្ឋានដែលអ្នកគួរយល់ដឹងក្នុងការធ្វើអាជីវកម្ម៖

មូលដ្ឋានគណនេយ្យ៖ ជាចំណេះដឹងសំខាន់ដែលអ្នកបើកអាជីវកម្មត្រូវដឹងក្នុងការគណនាចំណូលចំណាយរៀងរាល់ខែទៅតាមប្រភេទអាជីវកម្មរបស់អ្នក។ ការយល់ដឹងកាន់តែច្បាស់ពីវា អាចផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការតាមដាននូវរាល់ប្រតិបត្តិការនានាក្នុងអាជីវកម្ម ជៀសវាងការក្លែងបន្លំណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពន្ធ៖ នេះក៏ជាចំណុចសំខាន់ដែលអ្នកចាប់ផ្ដើមអាជីវកម្មគួរតែសិក្សាស្វែងយល់ច្បាស់ដូចគ្នា ដើម្បីដឹងថាតើនៅពេលដែលអ្នកបើកអាជីវកម្មណាមួយ អ្នកក៏នឹងត្រូវតម្រូវឲ្យមាននូវពន្ធអ្វីខ្លះ ដើម្បីកុំឲ្យមានការផាកពិន័យក្នុងករណីមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ។ ឧ. ប្រសិនបើអ្នកបើកភោជនីយដ្ឋានខ្នាតតូច មធ្យម ឬធំ អ្នកនឹងតម្រូវឲ្យការបង់នូវពន្ធប៉ាតង់ទៅតាមទំហំដែលអ្នកបើក។ ក្នុងនោះដែរ អ្នកក៏អាចត្រូវបង់ពន្ធផ្សេងទៀតដូចជា ពន្ធប្រថាប់ត្រា ពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម។ល។

ជំនាញទន់៖ ក្រៅពីនេះ ម្ចាស់អាជីវកម្មត្រូវមានជំនាញទន់ ក្នុងការគ្រប់គ្រងអាជីវកម្ម ការទំនាក់ទំនង និងស្វែងរកទីផ្សារ ដើម្បីអោយអាជីវកម្មដំណើរការដោយរលូន។ ក្នុងនោះដែរគេក៏គួរផ្តោតទៅលើ កត្តា ៤ សំខាន់ៗដូចជា ការគ្រប់គ្រងបុគ្គលិក ដឹកនាំ បញ្ជា និងត្រួតពិនិត្យពួកគេ។

នេះគ្រាន់តែជាចំណេះដឹងគោលដែលអ្នកត្រូវមានប៉ុណ្ណោះ នៅមានកត្តាជាច្រើនទៀតដែលអ្នកគួរមានមុននឹងសម្រេចចិត្តក្នុងការបើកអាជីវកម្មអ្វីមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here