សម្តេចតេជោអំពាវនាវដល់គ្រឹះស្ថានធនាគារចូលរួមក្នុងការទិញនូវសញ្ញាបណ្ណរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយៈ សុផារី

កណ្តាលៈ ថ្លែងនៅក្នុងដំណើរពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចតេជោអំពាវនាវដល់គ្រឹះស្ថានធនាគារនានា ចូលរួមក្នុងការទិញនូវសញ្ញាបណ្ណរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ។

សម្តេចក៏បានស្នើដល់បណ្តាក្រុមហ៊ុនធំៗ នៅក្នុងស្រុកខ្មែរ ដូចជា ក្រុម​ហ៊ុន លីយ៉ុងផាត់ ក្រុមហ៊ុនព្រីន ក្រុមហ៊ុនវឌ្ឍនៈ និងក្រុមហ៊ុនផ្សេងៗទៀត ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការរីកចម្រើនជាមួយ    គ្នា។

សម្តេចបានមានប្រសាសន៍ថា សម្តេចកំពុងអោយធនាគារនានា ពិភាក្សា លើការលក់ប័ណ្ណវិនិយោគ ដែលមានការប្រាក់៥,៥% ដើម្បីធើ្វយ៉ាងណាអោយវិស័យធនាគានៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោមានប្រសាសន៍ថា “សម្តេចចង់ពង្រឹងសមត្ថភាពរបស់អ្នកមានក្នុងប្រទេសកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា “អ្នកមានប្រទេសក្រៅ នៅពេលមានបញ្ហាអ្វីមួយ គេមិនដែលនៅជាមួយយើងទេ គេប្រុចទៅបាត់ហើយ មានតែអ្នកមានស្រុកខ្មែរទេ ដែលទ្រាំទ្ររស់នៅស្រុកខ្មែរ អញ្ចឹងបានខ្ញុំចង់ពង្រឹង សមត្ថភាពកូនខ្មែររបស់យើង ដើម្បីឱ្យចាក់ឬស ចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន”។

សម្តេចក៏បានបញ្ជាក់ថា ដើម្បីកាត់បន្ថយការរកប្រាក់ពីខាងក្រៅ  ប៉ុន្តែប្រើជំនួសឡើងវិញនូវថវិកានៅក្នុងស្រុក។ ធនាគារបរទេសដែលមករកស៊ីនៅក្នុងស្រុករបស់យើងនេះ គឺពឹងផ្អែកលើប្រាក់របស់ប្រជាជនខ្មែរយើងដាក់ធនាគារហ្នឹង។ អញ្ចឹងប្រសិនបើយកមកទិញអាហ្នឹង ស្មើនឹងយកលុយកូនខ្មែរមកទិញអាហ្នឹង។

ក្នុងពេលថ្មីៗកន្លងមក ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ថាFTB បានសម្រេចបណ្ដាក់ទុនវិនិយោគ ក្នុងទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពីក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយាន     ដ្ឋានអន្តរជាតិថ្មីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន OCIC នៅក្រោយពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៤ វិច្ឆិកា២០២១នេះឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណ របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល ។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧ភាគរយ ត្រូវនឹងទឹកប្រាក់សរុប៣៥៨ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគរួច ដោយCambodia Airport Investment Co.,Ltd ( CAIC )។

សេចក្ដីប្រកាសដដែលនេះឱ្យដឹងថា អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ៥,៥ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC៕

LEAVE A REPLY

Please enter your comment!
Please enter your name here