ប្រទេសថៃរកឃើញករណីមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងជាលើកដំបូងហើយ

ដោយ៖ សុផារី

ថៃ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃបានប្រកាសពីការរកឃើញវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងជាលើកដំបូង ដោយបានរកឃើញក្នុងភ្ញៀវអន្តរជាតិដែលមកពីប្រទេសអេស្ប៉ាញ។ នេះបើតាមការចុះផ្សាយរបស់ការិយាល័យព័ត៌មានជាតិថៃ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ។

បើតាមការប្រកាស លោក Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ យប់ កាលពីម្សិលមិញនេះ អ្នកជំងឺដែលឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងជាជនជាតិអាមេរិក ដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃពីប្រទេសអេស្ប៉ាញ។

ជនជាតិអាមេរិករូបនោះបានធ្វើតេស្តវិជ្ជមាន អំឡុងពេលធ្វើតេស្តជុំទីមួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមានឱកាស ៩៩.៩២% នៃការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។ អ្នកជំងឺត្រូវបានធ្វើតេស្តម្តងទៀតនៅថ្ងៃទី៣ ខែធ្នូ ដោយបញ្ជាក់ពីវត្តមានករណីបំប្លែងថ្មីអូមីក្រុងដំបូងរបស់ប្រទេសថៃ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here