អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្តសៀមរាប​នឹងមាន​ស​ន្ទុះ​ខ្លាំងក្រោយ​វិបត្តិ​បញ្ចប់

ដោយៈ វុទ្ធី

ភ្នំពេញៈ គម្រោង​អភិ​វ​ឌ្ឃ​វិស័យ​សំណង់ និង​អចលនទ្រព្យធំៗតម្លៃ​រាប់រយ​លាន​ដុល្លារ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ជំងឺ​កូ​វីដ​បញ្ចប់ ដែលជា​ចលករ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ទេសចរ​នៅក្នុង​ខេត្ត​សៀម​រា ប​មានការ​កើនឡើង​ខ្ពស់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​សៀម នឹងមាន​កំណើន​ប្រសើរ​ឡើងវិញ បន្ទាប់​វិបត្តិ​ជំងឺ​កូ​វីដ១៩បញ្ចប់។

លោក​បាន​ថ្លែងថា “នៅពេលដែល​ចប់​កូ​វីដ១៩វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប នឹងមាន​ភាព​រីកចំរើន​ឡើង ដោយសារថ្មីៗនេះ​រាជរដ្ឋាភិបាល​បានរៀបចំ​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្តសៀមរាប ហើយ​ជាក់ស្ដែង​មាន​គម្រោងធំៗជាច្រើន​ទៀត” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា ទោះបីជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្តសៀមរាប មិនមាន​ការវិវឌ្ឍ​ខ្លាំង​នោះទេ ពោលគឺ​មាន​សភាព​ទ្រឹង។ នៅក្នុង​ពេលនេះ​វិស័យ​អចលនទ្រព្យ​នៅ​សៀមរាប កំពុង​ឋិត​ក្នុងតំណាក់កាល​ទប់ខ្លួន​ឱ្យ​នឹង ធ្វើយ៉ាងណា​ដើម្បី​កុំឱ្យ​ធ្លាក់ចុះ ពីព្រោះ​នៅពេលដែល​ចប់​កូ​វីដ​ទៅ ខេត្តសៀមរាប​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​ទាំង​ទេសចរណ៍ អចលនទ្រព្យ និង​វិស័យផ្សេងៗទៀត” ។

លោក​ច្រឹ​ក សុខ​នី​ម បាន​សង្កត់ធ្ងន់ថា “ក្នុង​ពេលនេះ​វា​ជា​ពេលវេលា​ដ៏​ល្អ សម្រាប់​ទិញ​អចលនទ្រព្យ គឺ​ទិញ​ទុក ដោយសារ​ក្នុង​ពេលនេះ តម្លៃ​អចលនទ្រព្យ​មានតម្លៃ​ធូរ​ថ្លៃ ហើយ​មានការ​បញ្ចុះតម្លៃ​អីផ្សេងៗ ហើយ​នៅពេលដែល​ចប់​កូ​វីដ មនុស្ស​មានការ​ធ្វើដំនើ​រ​ធម្មតា​មានការ​ទិញ​លក់ ដូច្នេះ​យើង​អាច់​បញ្ចេញ​វា​ទៅវិញ ហើយ​ទទួលបាន​ផលចំណេញ​ខ្ពស់” ។

បើ​យោងតាម​ខ្លឹមសារ​សំខាន់ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១៨ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី៣កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ​ដោយសារ គម្រោង​អភិវឌ្ឍធំៗចំនួន៣ ក្នុង​ខេត្តសៀមរាប មានដូចជា ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី គម្រោង​ស្ថាបនា​ផ្លូវ៣៨ខ្សែ និង​ទីក្រុង​សៀមរាប​ថ្មី នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​រហូតដល់៧លាន​នាក់ នៅ​ឆ្នាំ២០៣៥ ។

ថ្មីៗនេះ​ខេត្តសៀមរាប​នឹង​ស្វាគមន៍ China Town ជា​លើកដំបូង ដែល​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន​ណាហ្គា ខ​ប (NagaCorp) នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​របស់ខ្លួន ដែល​គ្រោង​នឹង​បោះទុន​វិនិយោគ៣៥០លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here