ស្ថានីយ៍​រថភ្លើង​ថ្មី​មួយ​នៅ​បាងកក​តម្លៃ​ជាង៣០០០លាន​ដុល្លារ​នឹង​បើកដំណើរការ​នៅ​ឆ្នាំក្រោយ

ដោយ​ជេន​នី

បាងកកៈ ស្ថានីយ៍​រថភ្លើង ទើបតែ​បញ្ចប់​ការសាងសង់​រួច​មួយកន្លែង នៅក្នុង​ទីក្រុង​បាងកក ដែល​ចំណាយ​ថវិកា​ប្រមាណ៣០០០លាន​ដុល្លារ ត្រូវបាន​ពន្យា​ពេល​ថ្ងៃ​បើក​ដំណើរការ​ប្រើប្រាស់។ នេះ​បើតាម​ឱ្យដឹងពី​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ថៃ។

ស្ថានីយ៍​រថភ្លើង Bang Sue នេះ កាលពីដើម​គឺកំណត់​បើក​នៅក្នុង​ដើមឆ្នាំ​នេះ ដែល​បច្ចុប្បន្ន ត្រូវ​ពន្យា​ពេល​រហូតដល់​ខែកក្កដា ឆ្នាំ២០២១ ដោយសារ​គម្រោង​នេះ​មិនមាន​ភាពច្បាស់លាស់​ថា បញ្ចប់​ទាន់ពេលវេលា​ឬ​យ៉ាងណា។

ស្របពេល​នឹង​ការបើក​ដំណើរការ​នេះ នឹង​ចាប់ផ្តើម​សេវា​ដឹកជញ្ជូន​ថ្មី ដោយ​ភ្ជាប់​កណ្តាល​ទីក្រុង​បាងកក ជាមួយនឹង​ខេត្ត​រ៉េ​ស​ស៊ីត នៅ​ជាយក្រុង​ភាគ​ខាងជើង​នៃ​ទីក្រុង។  ខ្សែ​រថភ្លើង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​បន្ធូរបន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​ទីក្រុង​បាងកក ជាពិសេស​ក្នុងពេល​មមាញឹក ប៉ុន្តែ​ការពន្យា​ពេល​មិន​ច្បាស់លាស់ បាន​រុញច្រាន​ការចាប់ផ្តើម​នៃ​ស្ថា​និ​យ៍ Bang Sue ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានីយ​ថ្មី​នេះ នឹង​ជំនួស​ស្ថានីយ៍​ហាំ​ឡា​ម​ផុង ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​ដែលជា​ស្ថានីយ​សំខាន់។  Bang Sue ត្រូវបាន​គេ​គ្រោង​ធ្វើជា​មជ្ឈមណ្ឌល សម្រាប់​រថភ្លើង​កម្រិត​មធ្យម និង​ផ្លូវ​ឆ្ងាយ​ក៏ដូចជា​ខ្សែ​រថភ្លើង​ក្នុងស្រុក។

រដ្ឋាភិបាល​ថៃ​បានផ្តល់​ថវិកា​ចំនួន១០០ ពាន់​លាន​បាត (៣,១ ពាន់​លាន​ដុល្លារ) សម្រាប់​ស្ថានីយ៍​ថ្មី និង​ខ្សែ​រថភ្លើង​ក្រហម ប៉ុន្តែ​ផ្លូវដែក​រដ្ឋ​កំពុង​ស្នើសុំ​ថវិកា​ចំនួន១០ពាន់​លាន​បាត​បន្ថែមទៀត។

ការស្ថាបនា​ស្ថានីយ៍​និង​ទីធ្លា​ផ្លូវដែក ត្រូវបាន​បញ្ចប់​ក្នុង​ទឹកប្រាក់​ចំនួន៣៤ពាន់​លាន​បាត ដោយ​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ម៉ៅការធំៗ ពីរ​គឺ​សំណង់​វិស្វកម្ម​ចិន – ថៃ​សំណង់ និង​វិស្វកម្មប្លែក។

ថៃ​អភិវឌ្ឍន៍​បាន​សាងសង់​ស្ថានីយ៍​ចំនួន៨ និង​មូលដ្ឋានគ្រឹះ​សម្រាប់​ផ្លូវដែក​ប្រវែង ២០គីឡូម៉ែត្រ ក្នុងតម្លៃ៣០ពាន់​លាន​បាត។

ស្ថានីយ៍​ថ្មី និង​ខ្សែ​ដឹក​អ្នកដំណើរ​គឺ​គ្រាន់ តែ​ជា​គម្រោង​ផ្លូវដែក​មួយចំនួន​ដែល​ប្រទេស​ថៃ​បាន និង​កំពុង​អនុវត្តន៍ នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី២ នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ។  សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន Charoen Pokphand Group ធំជាងគេ​របស់​ប្រទេស​ថៃ កំពុង​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន ត​ភ្ជាប់​ព្រលានយន្តហោះធំៗ ចំនួន៣ គឺ​ដន​មឿង សុវណ្ណ​ភូមិ និង U-tapao ។

ផ្លូវដែក​ប្រវែង២២០គីឡូម៉ែត្រ​របស់​ប្រទេស​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ដំណើរការ​នៅ​ឆ្នាំ២០២៦ និង​រួមបញ្ចូល​ទាំង​ស្ថានីយ​Bang Sue ផងដែរ៕ Nikkei Asian៕

LEAVE A REPLY

Please enter your comment!
Please enter your name here