ខេត្តជាប់ព្រំដែនកម្ពុជា និងថៃចំនួនពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ដោយ៖ សហការី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា ​និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ បាន​អញ្ជើញ​ធ្វើជាសហប្រធាននៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ដែលក្នុង​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ។

អាជ្ញាធរខេត្តបាត់ដំបង និងខេត្តស្រះកែវ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។

ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរ បានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដែរ ​ដូចជា ជំរុញឱ្យ មាន​ការរៀបចំប្រជុំ រវាងមន្រ្តីរដ្ឋបាល និងកងកម្លាំង ​ដែលបំពេញការងារតាមបរិវេណព្រំដែន​ប្រទេស​ទាំងពីរ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ​តាមរយៈការប្រជុំ និងដំណើរការ​ដោះស្រាយ​បញ្ហារួមគ្នា ការពារកុំឱ្យកើតមាននូវកំហុសឆ្គងផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសហការត្រួតពិនិត្យការធ្វើដំណើរឆ្លងដែន ដើម្បីទប់ស្កាត់ការ ​លួចឆ្លងដែនខុសច្បាប់ កំណត់​យកច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌិន-ភ្នំដី (គីឡូ១៣) សម្រាប់បញ្ជូន-ទទួលពលករកម្ពុជា។

ដើម្បីជាប្រយោជន៍ក្នុងការ​ទំនាក់ទំនង​ការលក់ដូរនៅតំបន់ព្រំដែន​ ផ្ដល់សិទ្ធិ ​ឱ្យសមត្ថកិច្ចកម្ពុជា ចេញ​សំបុត្រឆ្លងដែនបណ្ដោះអាសន្នដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ ​ហើយយកទៅបង្ហាញដល់​នគរបាល​អន្តោប្រវេសន៍របស់ភាគីថៃ ​ដែលនឹង​អនុញ្ញាត​ឱ្យធ្វើដំណើរដល់ផ្សារខៅឌិន ​(ផ្សារស៊ី ផេន) ស្រុកខ្លងហាត​ និងតម្រូវឱ្យត្រឡប់មកវិញនៅវេលាម៉ោង១៨:០០នាទី ដោយអនុវត្តចាប់ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ និង​ការជួយបង្ការ ​និងកាត់បន្ថយគ្រោះមហន្តរាយ​សាធារណៈនៅ​តំបន់ព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here