ប្រទេសជប៉ុនគ្រោងនឹងធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណប្រសិន បើចាំបាច់

ដោយ: លាងហួរ

តូក្យូ: អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ប្រទេស គឺលោក Masato Kanda បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនមិនទាន់បានធ្វើអន្តរាគមន៍ នៅក្នុងទីផ្សាររូបិយប័ណ្ណនៅឡើយទេ ប៉ុន្តែ “ប្រាកដណាស់” នឹងធ្វើដូច្នេះនៅពេលដែលចាំបាច់។

លោក Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបន្ទុកកិច្ចការអន្តរជាតិបានប្រាប់អ្នកយកព័ត៌មានថា “ទីផ្សារកំពុងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង”។ លោកបានបន្តថា “យើងមិនអាចទ្រាំទ្រនឹងការប្រែប្រួលលើសលប់ និងការផ្លាស់ប្តូររូបិយវត្ថុ ដែលមិនមានសណ្តាប់ធ្នាប់នោះទេ ដោយលោកបាននិយាយដូច្នេះ នៅពេលគេសួរអំពីការធ្លាក់ចុះថ្មីៗនេះ របស់ប្រាក់យ៉េនដល់កម្រិតទាបជាថ្មី មិនធ្លាប់មានក្នុងរយៈពេល២៤ឆ្នាំ។

លោក Kanda បាននិយាយថា ក្រសួងហិរញ្ញវត្ថុ (MOF) កំពុងឈររង់ចាំ ដើម្បីចាត់វិធានការគ្រប់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “មានករណីដែលយើងអាចធ្វើអន្តរាគមន៍ ដោយលាក់លៀមបាន។ យើងមិនទាន់បានធ្វើអន្តរាគមន៍នៅឡើយទេ ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការគ្រប់ពេលវេលា”។

លោក Kanda បាន បដិសេធ មិន ធ្វើ អត្ថាធិប្បាយ ទេ នៅ ពេល សួរ ថា តើ អាជ្ញាធរ ធ្វើ ការ ពិនិត្យ អត្រា ការ ប្រាក់ នៅ ក្នុង ទីផ្សារ ប្តូរ ប្រាក់ បរទេស ឬ អត់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here