វៀតណាមគ្រោងសាងសង់ផ្លូវល្បឿនលឿននៅក្នុងតំបន់ដីសណ្តមេគង្គ ក្នុងឆ្នាំ២០២៣

ដោយ: លាងហួរ

វៀតណាម: ការ សាងសង់ផ្លូវ ល្បឿន លឿន Châu Đốc- Cần Thơ- Sóc Trung ក្នុង ខេត្ត An Giang ប្រទេសវៀតណាម គ្រោងចាប់  ផ្តើម នៅ ថ្ងៃ ទី៣០ខែ មេសា ឆ្នាំ២០២៣ខាងមុខ។

ការសាងសង់នេះ គ្រោងចាប់ផ្តើមនៅផ្លូវជាតិលេខ៩១ ក្នុងទីក្រុង Châu Đốc នៃខេត្តAn Giang និងបញ្ចប់នៅកំពង់ផែ Trần Đề ក្នុងខេត្ត Sóc Trăng ដោយឆ្លងកាត់ខេត្ត Hậu Giang និងទីក្រុង Cần Thơ និងតំបន់ដីសណ្តមេគង្គ។

ផ្លូវនេះនឹងមានប្រវែងសរុប១៨៨,២គីឡូម៉ែត្រ និងគន្លងចំនួន៤ក្នុងដំណាក់កាលដំបូង ហើយគ្រោងចំណាយថវិកាចំនួន៤៤,៧ពាន់ពាន់លានដុង (១,៩ពាន់លានដុល្លារ) ជាមួយនឹងថវិកាដែលបានមកពីរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះត្រូវការផ្ទៃដី១២០៥ហិកតា ហើយការត្រៀមសាងសង់បានចាប់ផ្តើមហើយ។  ផ្នែកសំខាន់ៗត្រូវបានគេរំពឹងថា នឹងសាងសង់នៅឆ្នាំ២០២៥ និងបញ្ចប់កាតសាងសង់ផ្លូវល្បឿនលឿន ទាំងមូលនៅឆ្នាំ២០២៧។

លោក Nguyễn Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បាននិយាយថា ផ្លូវល្បឿនលឿនគឺជាគម្រោងដ៏ធំបំផុតនៅក្នុងខេត្តរហូតមកដល់ពេលនេះ។ ការទិញយកដី ដើម្បីសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែមេសា ដើម្បីចាប់ផ្តើមសាងសង់នៅថ្ងៃបង្រួបបង្រួមជាតិថ្ងៃទី៣០ ខែមេសា។

លោក Lê Hồng Quang លេខាគណៈកម្មាធិការបក្សខេត្ត An Giang បានឲ្យដឹងថា វាជាគម្រោងជាតិ និងជាគន្លឹះក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្ត និងដីសណ្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here