រដ្ឋាភិបាលថៃរំពឹងទទួលបានចំណូល៦៤,៥ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៣

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីទេសច​រណ៍ចំនួន២,៣៨ពាន់ពាន់លានបាត (៦៤,៥ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលបានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលចង់ឱ្យវិស័យទេសចរណ៍ នៅឆ្នាំក្រោយឈានដល់៨០ភាគរយនៃឆ្នាំឆ្នាំ២០១៩ ដែលជាកម្រិតមុនការរាតត្បាត នៃជំងឺរាត    ​ត្បាត ខណៈដែលវិស័យកំណើនសំខាន់ៗ កំពុងចាប់ផ្តើមឃើញការងើបឡើងវិញនៅពេលដែលជំងឺរាតត្បាតកាន់តែធូរស្រាល។

លោកបានបន្តថា “ភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថា នឹងនាំប្រាក់ចំណូលមកនូវចន្លោះពី៩៧០ពាន់លានបាត ដល់១,៥ពាន់ពាន់លានបាតនៅឆ្នាំក្រោយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Anucha បាននិយាយថា ប្រទេសថៃរំពឹងថានឹងមានការមកដល់នៃភ្ញៀវទេសចរចំនួន១,៥លាននាក់ ជារៀងរាល់ខែក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ដោយលោកបន្ថែមថា ខែកញ្ញាមានភ្ញៀវទេសចរជាងមួយលាននាក់មកដល់ប្រទេសនេះ ខណៈរដ្ឋាភិបាលកំពុងកំណត់គោលដៅភ្ញៀវទេសចរ១០លាននាក់ពេញមួយឆ្នាំ។

វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។នៅក្នុងឆ្នាំ២០១៩ ប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅអាស៊ីមួយនេះបានស្វាគមន៍ភ្ញៀវទេសចរជិត៤០លាននាក់ ដែលបានចំណាយប្រាក់១,៩១ពាន់ពាន់លានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here