វៀតណាមគ្រោងពង្រីកផ្លូវល្បឿនលឿនរហូតដល់ទៅ៨គន្លងរថយន្ត

ដោយ: លាងហួរ

វៀតណាម: យោងតាមគណៈកម្មាធិការ គ្រប់គ្រងដើមទុនរដ្ឋបានឲ្យដឹងថា ការពង្រីកផ្លូវ An Phu – Long Thành នៃទីក្រុងហូជីមិញ – Long Thanh – Dầu Giây Expressway ពី៤ ទៅ៨គន្លងគឺត្រូវបានទាមទារជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ឱ្យរលូន។

កំណាត់ផ្លូវប្រវែង២៤,៦គីឡូម៉ែត្រ ពីផ្លូវប្រសព្វ An Phu ក្នុងទីក្រុងហូជីមិញ ដល់ផ្លូវប្រសព្វ Long Thanh ក្នុងខេត្ត Đồng Nai មានយានជំនិះច្រើនជាងគេ។

ក្រុមហ៊ុនសាជីវកម្ម ផ្លូវល្បឿនលឿនវៀតណាម បានស្វែងរកការយល់ព្រម ដើម្បីសាងសង់គន្លងផ្លូវល្បឿនលឿនបន្ថែមទៀត ពីគណៈកម្មាធិការដែលគ្រប់គ្រងអាជីវកម្មរបស់រដ្ឋ ហើយខ្លួនបានទទួលការយល់ព្រម និងត្រូវរៀបចំផែនការសម្រាប់ការពង្រីកផ្លូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណាត់ផ្លូវ៤ផ្សេងទៀតនៃផ្លូវល្បឿនលឿន (ដូចជារវាងផ្លូវប្រសព្វ Long Thanh និង Dầu Giây) អាចប្រើប្រាស់ដោយគ្មានបញ្ហារហូតដល់ឆ្នាំ២០៣០។

ការងារនេះ នឹងត្រូវចំណាយអស់ប្រហែល១៤,៤ ពាន់ពាន់លានដុង (៦៧០,៧ លានដុល្លារ)។

ប៉ុន្តែក្រុមហ៊ុនសាជីវកម្ម បានអំពាវនាវឱ្យក្រសួងដឹកជញ្ជូន និងទីក្រុងហូជីមិញ ចំណាយលើការពង្រីកផ្លូវប្រវែង៤គីឡូម៉ែត្រ នៅពេលចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿន ដែលគ្រប់គ្រងដោយទីក្រុងនេះ។

ការងារទាំងមូលត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅត្រីមាសទីបីនៃឆ្នាំ២០២៦។

យោងតាមក្រុមហ៊ុនសាជីវកម្មបានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវល្បឿនលឿន កំពុងកើនឡើង១០,៤៥ភាគរយជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here