ឱកាសពិសេសៈ បុរីបុស្បាបញ្ចុះតម្លៃ១០ភាគរយសម្រាប់អតិថិជន បង់ផ្តាច់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរីដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម និងលក់បានសម្រេចតាមផែនការរបស់ខ្លួន បានសម្រេចបន្ថែមការលើកទឹកចិត្តពិសេស​ដល់អតិថិជន ដែលបានទិញលំនៅដ្ឋានក្នុងបុរីនេះ។

បុរីនេះបានសាងសង់ឡើង ផ្តោតលើគុណភាពសំណង់ សោភ័ណភាព​ បរិស្ថានបៃតង និងផ្តោតលើបរបទសំណង់ឆ្លាតវៃ សមស្របនឹងការផ្លាស់ប្តូរអាកាសធាតុ ដោយស្ថាបត្យករបានឌីសាញឡើង តាមរសនិយម​សម័យថ្មី ដែលឲ្យខ្យល់ និងពន្លឹចេញចូលបានគ្រប់គ្រាន់សម្រាប់ផ្ទះនិមួយៗ។

ប្រធានផ្នែកទីផ្សារនៃបុរីបុស្បា អ្នកនាង ដានី បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា  បច្ចុប្បន្ននេះ យើងមានកញ្ចប់បញ្ចុះតម្លៃពិសេ​សរហូតដល់១០ភាគរយ សម្រាប់អតិថិជនទិញផ្ទះបង់ផ្តាច់ លើគំរោងលំនៅដ្ឋានក្នុងបុរីនេះ។

អ្នកនាងបន្តថា ជាមួយគ្នានេះ បុរីក៏អនុញ្ញាត្តឲ្យអតិថិជនបង់រំលស់ ដោយឥតការប្រាក់រយៈពេល២ឆ្នាំ និងអាចបង់ប្រាក់រំលស់ជាមួយបុរីរយៈពេល១៨ឆ្នាំ ឬបង់រំលស់ជាមួយធនាគារ ជាដៃគូរបស់យើងរយៈពេលរហូតដល់២៥ឆ្នាំ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារ នៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ដោយសារការសិក្សាទីផ្សារច្បាស់លាស់ មុនវិនិយោគបុរីនេះ ទើបបានធ្វើឲ្យការលក់របស់យើងទទួលបានការគាំទ្រច្រើន ពីសាធារណៈជន និងបុគ្គលសាធារណៈល្បីៗនៅកម្ពុជា។

លោកបន្តថា “អ្វីដែលយើងផ្តោតសំខាន់ មិនមែនលើប្រាក់ចំណេញនោះទេ ប៉ុន្តែយើងផ្តោតលើរសនិយម គុណភាព សោភ័ណភាព ពិសេសធ្វើ​យ៉ាងណាឲ្យអ្នករស់នៅក្នុងបុរីនេះ ទទួលបានសុខដុម និងភាពមនោរម្យក្នុងការរស់នៅ”។

បុរីបុស្បាបាន និងកំពុងសាងសង់ឡើងលើផ្ទៃដី១០ហិកតា ស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here