ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI)អនុញ្ញាតសិទ្ធិដល់ក្រុមហ៊ុនបរទេសកាន់កាប់ដីធ្លី

ដោយ: លាងហួរ

បាងកក: ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI) បានចេញផ្សាយបទប្បញ្ញត្តិថ្មី កាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេ សផ្តល់សិទ្ធិវិនិយោគ ក្នុងការទិញដីនៅក្នុងប្រទេសនេះ។ នេះបើយោងតាមសារពត៌មានThe Nations។

បទប្បញ្ញត្តិដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៨ខែសីហា មានប្រសិទ្ធភាពឡើងវិញចាប់តាំងពីថ្ងៃទី ១៣ខែមិថុនាក្រោមច្បាប់ជំរុញការវិនិយោគឆ្នាំ១៩៧៧។

ឥឡូវនេះ ក្រុមហ៊ុនបរទេសដែលមានដើមទុន ចុះបញ្ជីយ៉ាងតិច៥០លានបាត អាចកាន់កាប់ដីនៅក្នុងប្រទេសថៃ ក្រោមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  • អាចទិញបានរហូតដល់៥រ៉ៃ(៨ពាន់ម៉ែត្រការ៉េ) ដើម្បីសាងសង់ការិយាល័យ។
  • អាចទិញបានរហូតដល់១០រ៉ៃ (១៦០០០ម៉ែត្រការ៉េ) ដើម្បីសាងសង់លំនៅដ្ឋានសម្រាប់នាយកប្រតិបត្តិ ឬអ្នកជំនាញ។
  • អាចទិញបានរហូតដល់២០រ៉ៃ (៣២០០០ម៉ែត្រការ៉េ) ដើម្បីសាងសង់ផ្ទះសម្រាប់បុគ្គលិក។
  • ការិយាល័យ និងកន្លែងស្នាក់នៅរបស់និយោជិត មិនត្រូវស្ថិតនៅក្នុងបរិវេណតែមួយ ជាមួយកន្លែងអាជីវកម្ម ឬរោងចក្រនោះទេ។ បទប្បញ្ញត្តិតម្រូវឱ្យអាជីវកម្មលក់ ឬផ្ទេរដីក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីស្ថានភាពដែលត្រូវបានអនុម័តដោយ BOI បានផុតកំណត់។

កម្មសិទ្ធិដីធ្លីនីមួយៗ នឹងត្រូវបានពិចារណាលើករណីនីមួយៗ ដោយ BOI ៕

LEAVE A REPLY

Please enter your comment!
Please enter your name here