សារព័ត៌មានអន្តរជាតិៈ កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ចនិងព្រំដែនឡើងវិញ ក្រោយជោគជ័យលើជំងឺកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលបានទទួលជោគជ័យ ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ អ្នកវិភាគនានាបានសរសើរពីភាពជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់កម្ពុជា ដែលជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍ ប្រហែល១ភាគ៥ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) បានដោះស្រាយវិបត្តិជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។

កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ គឺប៉ុន្មានខែមុនប្រទេសជិតខាងរបស់ខ្លួនដទៃផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ហើយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរ ដែលទទួលវ៉ាក់សាំងបង្ការពេញលេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ឌិត JOSEPH MATTHEWS សាស្ត្រាចារ្យសាកលវិទ្យាល័យ Beltei International University បាននិយាយថា  “ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដឹងយ៉ាងច្បាស់ថា ផ្លូវតែមួយគត់ដើម្បីយកឈ្នះជំងឺនេះ គឺការចាក់វ៉ាក់សាំងតាំងពីដំបូង។ ដូច្នេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកៀងគរគ្រប់ធនធាន ទាំងធនធានសម្ភារៈ និងធនធានមនុស្ស ដើម្បីធ្វើឱ្យប្រាកដថាមនុស្សច្រើនបំបផុតបានចាក់ថ្នាំបង្ការ។ ទន្ទឹមគ្នានោះ ក៏ដោយសារតែមានជំនួយនិងកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ”។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តផ្តល់ឱ្យប្រជាជន នូវការចាក់វ៉ាក់សាំងដូសទី៤ ឬទី៥ ដើម្បីឱ្យប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ដើម្បីសេដ្ឋកិច្ចងើបឡើងវិញផងដែរ។

ពាណិជ្ជករចិន លោក Jack Lee សហស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ជាមួយដៃគូកម្ពុជា មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស។ លោកថា ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងផងដែរនៅឆ្នាំនេះ។

លោក បណ្ឌិត JOSEPH MATTHEWS បានបន្តថា “នៅឆ្នាំ២០២១ យើងមានកំណើនសេដ្ឋកិច្ច៣,២ភាគរយនៃ GDP សរុប។ ដោយឡែក នៅឆ្នាំនេះ យើងរំពឹងថា កម្ពុជានឹងមានកំណើន៥,៤%”។

លោកបន្តថា ផ្ទៃមេឃនៃទីក្រុងភ្នំពេញ គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ១៩ នឹងនាំឱ្យប្រទេសនេះកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here