រដ្ឋាភិបាលវៀតណាមគ្រោងផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍អចលទ្រព្យ

ដោយ: លាងហួរ

វៀតណាម: ក្រសួងសំណង់បានផ្ញើទៅធនាគាររដ្ឋវៀតណាម នូវបញ្ជីគម្រោងលំនៅដ្ឋានសង្គមកិច្ចរបស់កម្មករ និយោជិត និងអគារអាផាតម៉ិនចាស់ៗដែលត្រូវជួសជុល ដែលអ្នកអភិវឌ្ឍន៍មានសិទ្ធិទទួលបាន កម្ចីឧបត្ថម្ភក្រោមក្រិត្យលេខ៣១/២០២២/NĐ-CP របស់រដ្ឋាភិបាល។

យោងតាមក្រឹត្យនេះ អ្នកអភិវឌ្ឍន៍នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២ភាគរយលើការប្រាក់ ដែលពួកគេត្រូវបង់នៅពេលខ្ចីពីធនាគារ។

ដោយផ្អែកលើការផ្ដល់យោបល់របស់អាជ្ញាធរមូលដ្ឋាន និងការត្រួតពិនិត្យដោយខ្លួនឯង លើលក្ខណៈវិនិច្ឆ័យនៃក្រឹត្យនេះ ក្រសួងបានអនុម័តគម្រោងចំនួន៦ នៅក្នុងទីក្រុងហូជីម៉ិញ និង៥គម្រោងនៅក្នុងខេត្តBinh Định សម្រាប់ឧបត្ថម្ភ។

គម្រោងទាំង១១ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយប្រាក់អស់៩,៦៥ពាន់ពាន់លានដុង (៤១១,៦លានដុល្លារអាមេរិក) ដោយអ្នកអភិវឌ្ឍន៍បានខ្ចីប្រាក់ចំនួន៤,៣ពាន់ពាន់លានដុង(១៨៣,៤លានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទីក្រុងហូជីមិញទាំងប្រាំមួយ រួមមាន លំនៅដ្ឋានសង្គមនៅក្នុងសង្កាត់ Long Truong Ward នៃទីក្រុង Thủ Đứcក្រោមប្រាក់កម្ចីចំនួន៣៦៥ពាន់លានដុង ដើម្បីសាងសង់ផ្ទះល្វែងចំនួន៥៥៨ និងនៅផ្លូវ Lý Thường Kiệt ក្នុងសង្កាត់១០ជាមួយនឹងប្រាក់កម្ចីចំនួន៥៧០ពាន់លានដុង និងគម្រោងផ្ទះល្វែងចំនួន១២៤៥ និងផ្ទះជួលសម្រាប់កម្មករនៅ សង្កាត់ Thạnh Mỹ Lợi នៃ ទីក្រុង Thủ Đức ជាមួយ នឹង កម្ចី៧០០ពាន់ លានដុង និងអាផាតម៉ិនចំនួន១០៤០។

ក្រៅពីនេះ អាផាតមិនថ្មីនឹងត្រូវសាងសង់ ដើម្បីជំនួសផ្ទះដែលធ្លាក់ចុះនៅ២៣Lý Tự Trọng និង១២៨Hai Bà Trưng ក្នុងសង្កាត់១និងនៅ៣៥០Hoàng Văn Thụ ក្នុងស្រុក Tân Bình ដោយអ្នកអភិវឌ្ឍន៍របស់ពួកគេមានសិទ្ធិទទួលបានប្រាក់កម្ចី លើសពី១ពាន់ពាន់លានដុង។

មុននេះ ក្នុងដំណាក់កាលដំបូងនៃកម្មវិធី ក្រសួងបានប្រកាសគម្រោងលំនៅដ្ឋានសង្គម និងកម្មករចំនួនបួននៅខេត្ត Lào Cai, Hòa Bình, Tây Ninh និងខេត្ត Tiền Giang ដែលអ្នកអភិវឌ្ឍន៍មានសិទ្ធិទទួលបានប្រាក់កម្ចី៕

LEAVE A REPLY

Please enter your comment!
Please enter your name here