រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត

ដោយៈ សុផារី

ភ្នំពេញៈ អភិបាលរងរាជធានីភ្នំពេញ លោកនួន ផារ័ត្ន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់ស្ពានអាកា​សថ្មីចំនួនពីរ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក នួន ផារ័ត្ន បានឱ្យដឹងថា ស្ពានអាកាសថ្មីទី១ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្លូវព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន។

ចំណែកស្ពានអាកាសទី២ មានទីតាំងស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វនឹងមហាវិថីសម្តេចចៅហ្វាវាំង (ផ្លូវ២០០៤)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្តី លោកអភិបាលរងរាជធានី នៅមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការចាប់ផ្តើមការសាងសង់នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ពិធីបើកការដ្ឋាននឹងត្រូវរៀបចំ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ រាជធានីភ្នំពេញបានសាងសង់ ស្ពានអាកាសជាច្រើនកន្លែង ដូចជា ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសស្ទឹងមានជ័យ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here