ទីផ្សារលំនៅដ្ឋានក្នុងសហរដ្ឋអាមេរិកបានបន្តដាំក្បាលចុះ៦ខែជាប់ៗគ្នា

ដោយៈ សុខុម

វ៉ាស៊ីនតោន: ការលក់ផ្ទះមានស្រាប់នៅសហរដ្ឋអាមេរិក ក្នុងខែកក្កដា ឆ្នាំ២០២២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាថ្មីម្ដងទៀត ក្នុងរយៈពេល២ឆ្នាំមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា។

ការធ្លាក់ចុះនូវការលក់នេះ សរបង្ហាញឱ្យឃើញកាន់តែច្បាស់ថា យុទ្ធនាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ យ៉ាងគំហុករបស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) កំពុងធ្វើឱ្យតម្រូវការលំនៅដ្ឋានធ្លាក់ចុះ ប៉ុន្តែតម្លៃផ្ទះនៅតែខ្ពស់ដដែល។

សមាគមភ្នាក់ងារអចលនទ្រព្យជាតិ (National Association of Realtors) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហាកន្លង​មកថា ការលក់ផ្ទះបានធ្លាក់ចុះ៥,៩% មកនៅត្រឹមអត្រាប្រចាំឆ្នាំ៤,៨១លានយូនីតកាលពីខែមុន ដែលជាកម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ជាពេលដែលការលក់ដាំក្បាលចុះខ្លាំង អំឡុងពេលបិទខ្ទប់កូវីដ-១៩។

បើកុំគិតពីវិបត្តិកូវីដ-១៩ ការលក់ផ្ទុះក្នុងទីផ្សារនេះ មានសន្ទុះយឺតបំផុតចាប់តាំងពីខែវិច្ឆិកា២០១៥ មក។ ទន្ទឹមនេះ វាក៏ជាការធ្លាក់ចុះការលក់ប្រចាំខែទី៦ជាប់ៗគ្នាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយ Reuters បានព្យាករថា ការលក់ផ្ទះនឹងធ្លាក់ចុះ មកនៅត្រឹម៤,៨៩លានយូនីត នៅទូទាំងប្រទេស។ ទន្ទឹមនេះការលក់ផ្ទះចេញ ក៏បានធ្លាក់ចុះរហូតដល់ទៅ២០,២%ក្នុងអត្រាប្រចាំឆ្នាំផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here