យន្តការសំខាន់ៗចំនួនពីរគាំទ្រឱ្យវិស័យដីធ្លីនៅកម្ពុជាបន្តមានភាពរឹងមាំ

ដោយៈ សុផារី

ភ្នំពេញៈ តម្រូវការដីធ្លីនៅក្នុងប្រទេសកម្ពុជា ទាំងនៅទីប្រជុំជនធំៗ និងនៅតាមបណ្តាខេត្តសក្តានុពល នៅបន្តមានកំណើនខ្ពស់ជានិច្ច ទោះប្រឈមនឹងវិបត្តិកន្លងមកក្តី។

អ្នកជំនាញអចលនទ្រព្យ បានអះអាងថា កំណើនខ្ពស់នេះជំរុញដោយយន្តការសំខាន់ៗចំនួនបី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធទូរស័ព្ទ នាពេលថ្មីៗនេះថា ទីផ្សារដីធ្លីនៅក្នុងប្រទេសកម្ពុជា មានភាពរឹងមាំខ្ពស់ ដោយសារយន្តការសំខាន់ៗចំនួនពីរ រួមមាន គោលនយោបាយក្នុងការពង្រីកទីក្រុងរបស់រដ្ឋាភិបាល និងការគាំទ្រពីសំណាក់ស្ថាប័នធនាគារ ដែលបានបន្តផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ។

យន្តការទី១ គឺ គោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ថា “ដោយសារគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ភាគច្រើនធ្វើការអភិវឌ្ឍពង្រីកទីក្រុង (រាជធានីភ្នំពេញ) ជារង្វង់៣៦០ដឺក្រេ។ ជាក់ស្តែង ការពង្រីកក្រវាត់ក្រុងទី៣ និងទី៤ ជាដំណាក់កាលនៃការពង្រីក ការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលផងដែរ”។លោកបានបញ្ជាក់ថា “ដីធ្លីដែលនៅតែបន្តមានការដោះដូរជានិច្ចនោះ ទោះមានសភាពស្ងប់ស្ងាត់បន្តិចក្តី ពិសេសដីធ្លីនៅតាមជាយរាជធានីភ្នំពេញ ដូចជា នៅតំបន់ភ្នំពេញថ្មី កំបូល ព្រែកព្នៅជាដើម”។

លោកច្រឹក សុខនីមបានបន្តថា កត្តាទាំងអស់នេះ យើងអាចសន្និដ្ឋានបានតាមរយៈចំនួនការដោះដូរ និងផ្ទេរកម្មសិទ្ធ នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិយ័តករនៃវិស័យពន្ធដារ។
ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានកំណើនគួរឱ្យកត់សម្គាល់។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើងរហូតដល់៤៤,៣៨ភាគរយ។

ចំណែកយន្តការទី២ គឺការគាំទ្រហិរញ្ញប្បទាន ពីស្ថាប័នធនាគារពាណិជ្ជនានាដល់វិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមបានពន្យល់ថា “ភាពរឹងមាំវិស័យដីធ្លីនេះ ដោយ​សារតែយន្តការនៃការអភិវឌ្ឍ និងការគាំទ្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងការគាំទ្រហិរញ្ញប្បទាន ពីស្ថាប័នធនាគារពាណិជ្ជផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here