រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២,៧លានខ្នងក្នុងរយៈពេល៥ឆ្នាំខាងមុខ

ដោយ:លាងហួរ
សេអ៊ូល:រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២,៧លានខ្នងនៅទូទាំងប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ការផ្គត់ផ្គង់បន្ថែមនេះធ្វើឡើងខណៈពេលដែល ទីក្រុងធំៗជាច្រើននៅប្រទេសកូរ៉េខាងត្បូងកំពុងខ្វះខាតនូវចំនួនផ្ទះថ្មីជាញឹកញាប់ដោយសារការកើនឡើងតម្លៃផ្ទះយ៉ាងលឿនរហ័ស។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ផ្ទះចំនួន៥សែនខ្នង នៅក្នុងទីក្រុងសេអ៊ូល ក្នុងរយៈពេល៥ឆ្នាំ ពោលគឺកើនឡើងជាង៥០ភាគរយពីចំនួនដែលបានផ្គត់ផ្គង់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានចូលកាន់តំណែងសម្រាប់អាណត្តិរយៈពេល៥ឆ្នាំនៅដើមខែឧសភាបានសន្យាថា រដ្ឋាភិបាលនឹងបង្កើនការផ្គត់ផ្គង់ផ្ទះនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ ដោយរដ្ឋាភិបាលថ្មីបានរិះគន់គោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់លោកថាមិនលើកទឹកចិត្តការទិញផ្ទះនៅក្នុងតំបន់រដ្ឋធានី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងដែនដីក៏បានប្រកាសផងដែរថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន៥២មុឺនខ្នងផ្សេងទៀតនៅក្នុងទីក្រុងធំៗផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្រសួងបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងពន្ធផ្សេងៗដល់យុវជន និងអ្នកដែលមានប្រាក់ចំណូលទាបនៅពេលពួកគេទិញ ឬជួលផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here