ប្រាក់ដុល្លារសិង្ហបុរីឡើងថ្លៃខ្ពស់ធ្វើ​ឱ្យអាជ្ញាធររូបិយវត្ថុខាតបង់ជាង៥ពាន់លានដុល្លារ

ដោយ៖ លាងហួរ

សិង្ហបុរី៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានកត់ត្រាការខាតបង់ចំនួន៧,៤ពាន់លានដុល្លារសិង្ហបុរី (ប្រមាណជាង៥ពាន់លានដុល្លារអាមេរិក) ដោយសារកំណើននៃលំហូរវិនិយោគលើទុនបម្រុងបរទេស ខណៈប្រាក់ដុល្លារសិង្ហបុរីបានឡើងថ្លៃខ្ពស់។

នាយកគ្រប់គ្រង MAS លោក Ravi Menon បាននិយាយកាលពីថ្ងៃអង្គារថា កំណើននៃការវិនិយោគលើទុនបម្រុងបរទេស របស់ប្រទេសសិង្ហបុរី បានកើនឡើងដល់៤ពាន់លានដុល្លារសិង្ហបុរី។

ការឡើងថ្លៃនៃប្រាក់ដុល្លារសិង្ហបុរី បាននាំឱ្យមានឥទ្ធិពលអវិជ្ជមាន លើការប្តូររូបិយប័ណ្ណបរទេសចំនួន៨,៧ពាន់លានដុល្លារសិង្ហបុរី។  ការចំណាយសរុបបានកើនឡើងដល់២,៨ពាន់លានដុល្លារសិង្ហបុរី  ដោយសារការចំណាយលើការប្រាក់ខ្ពស់ លើប្រតិបត្តិការទីផ្សារប្រាក់ក្នុងស្រុក។

នេះបាននាំឱ្យមានការខាតបង់ចំនួន៧,៤ពាន់លានដុល្លារសិង្ហបុរី ដែលជាលើកដំបូងរបស់ MAS ចាប់តាំងពីឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០១៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការខាតបង់នោះ MAS នឹងមិនរួមចំណែកដល់មូលនិធិរួមរបស់រដ្ឋាភិបាល ហើយក៏មិនផ្តល់ប្រាក់ចំណេញដល់រដ្ឋាភិបាលក្នុងឆ្នាំនេះដែរ។

ការកើនឡើងអតិផរណា MAS បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុចំនួន៤ដង ក្នុងរយៈពេល៩ខែចុងក្រោយនេះ។

មិនដូចធនាគារកណ្តាលផ្សេងទៀតទេ MAS គ្រប់គ្រងអត្រាប្តូរប្រាក់ នៃប្រាក់ដុល្លារសិង្ហបុរី ជំនួសឱ្យការកែសម្រួលអត្រាការប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here