ប្រទេសធំៗចំនួន៣ កំពុង​ប្រជែង​គ្នា​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី

ដោយ៖ វុទ្ធី

ភ្នំពេញ៖ ប្រទេសធំៗចំនួន៣ រួមមាន​ចិន កូរ៉េ និង ជប៉ុន កំពុង​ប្រជែង​គ្នា​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅតាម​បណ្ដោយ​មហាវិថី សហព័ន្ធរុស្ស៊ី ស្រប​ពេលដែល​គម្រង​អភិវឌ្ឍន៍​ដូចជា​អាគារខ្ពស់ៗ និង​កិរិយា​ល័យទំនើបៗ បាននិងកំពុង​តែ​បង្ហាញ​វត្ត​ជាបណ្តើរ។

លោក ប៉ូ អ៊ា​វ​គង់ អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន​អ៊ែត​វ៉ា​ន់ស៍ រៀល​អ៊ី​ស្ទេ​ត  បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្រាប់​ប្រទេស​ដែល​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​មាន​ច្រើន ប៉ុន្តែ​គេ​សង្កេត​មើលឃើញ​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចំនួន៣ ដែលមាន​សន្ទុះ​ច្រើនជាងគេ​នោះ គឺ​ចិន កូរ៉េ និង ជប៉ុន។

លោក បាន​បន្តថា សព្វថ្ងៃនេះ​នៅតាម​បណ្ដ​យ​យ​ផ្លូវ​នេះ​មាន​អាគារ ខុន​ដូ កា​រិ​យាយ​ល័យ​ជាច្រើន ដែល​កំពុងតែ​សាងសង់ ជាក់ស្ដែង​គម្រោង​ទាំងនោះ កើត​ពី៣ទៅ៤ ឆ្នាំ​មកហើយ ហើយ​គម្រង​ខ្លះទៀត​កំពុង​ដើរទៅ​មុខយឺតៗ ដោយសារ​បញ្ហា​ជំងឺ​សកលលោក​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បាន​បន្ថែមទៀតថា រយៈពេល២ទៅ៣ ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ចិន គឺជា​តួ​រឯក​ក្នុងការ​វិនិយោគ​នៅលើ​ផ្លូវ​នេះ ដោយសារ​មាន​គម្រងធំៗច្រើន ចង់បាន​ទីតាំង​ស្ថិត​លើផ្លូវ​ធំ ជិត​ក្រុង ទាក់ទាញ ងាយស្រួល​ក្នុងការ​រស់នៅ ក៏ដូចជា​ប្រកប​អាជីវកម្ម ហើយ​ប្រទេស​ដែល​ស្ថិតនៅ​លេខ២ គឺ​កូរ៉េ និង បន្ទាប់មក​គឺ ជប៉ុន។

លោក​សង្កត់ធ្ងន់ថា “ភាគច្រើន​អ្នក ដែល​វិនិយោគ​តំបន់​នេះ​គឺ ផ្ដោតទៅលើ អាគា​ពាណិជ្ជកម្ម ការិយាល័យ ខុន​ដូ និង ផ្សារ​ទំនើប” ។

លោក បាន​ព្យាករ​ថា “ទៅ​ថ្ងៃ​អា​គត់​តាម​បណ្ដោយ​ផ្លូវ​នេះ​គឺ សម្បូរ​ទៅដោយ អាគា​ពានិជ្ជកម្ម ការិយាល័យ និង ខុន​ដូ” ។

បច្ចុប្បន្ន គម្រោង ដែល​កំពុង​វិនិយោគ ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន គឺ Prince Real estate Group កំពុង​សាងសង់​យ៉ាងសកម្ម នូវ​អាគារ​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ និង​មជ្ឈមណ្ឌល Prince International Plaza ដែលមាន​យូ​នី​ត​ខុន​ដូ​ចំនួន៤៥៦ និង​សេវាកម្ម​បំរើការ​រស់នៅ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត។

Prince International Plaza ជាមួយ​គំរោង​សរុប ២០០,០០០ម៉ែត្រការ៉េ ជាមួយ​អាគារ​ចំនួន៤ និង​កំពស់១២ជាន់។

ឈរ​យ៉ាង​ត្រដែតត្រដឹម​ទល់មុខ​នឹង​គម្រោង​នេះ ក្រុមហ៊ុន Booyoung Group បាននិងកំពុង​ជិត​បញ្ចប់​ការសាងសង់​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំហំ​ជាច្រើន​ម៉ឺន​ម៉ែត្រការ៉េ ក្រោម​ទុនវិនិយោគ៦០លាន​ដុល្លារ​អាមេរិក។

គំរោង​នេះ​បាននិងកំពុង​វិនិយោគ ដោយ​ក្រុមហ៊ុន Booyoung Town Cambodia ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន Booyoung Group ដែល​ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន១១០០លាន​ដុល្លារ​លើ​គំរោង Booyoung Townទាំងមូល ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ការសាងសង់​គំរោង​នេះ​បាន និង​កំពុង​ជិត​បញ្ចប់​ដំណាក់កាល​ទី១ប៉ុណ្ណោះ។

យោងតាម​ប្រភព​ព៌​ត​មាន​ពី​ក្រុមហ៊ុន BOOYOUNG GROUP បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​អាគារ​ភ្លោះ​ចំនួន៤ ដែលមាន​កំពស់​ជាង២៣ជាន់ កំពុងដំណើរការ​យ៉ាង​សកម្ម និង​គ្រោង​បញ្ចប់​តាម​ផែនការ​របស់ខ្លួន។ គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ ដែល​រួម​ន​មាន​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ ផ្សារ​ទំនើប​មជ្ឈមណ្ឌល​សិល្បៈ មជ្ឈមណ្ឌល​កីឡា​ផងដែរ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា គំរោង​នេះ​មាន​ខុន​ដូ​ប្រមាណ ១៨០០យូ​នី​ត ដែល​ដាក់លក់​ដោយ   ផ្តោតលើ​អតិថិជន​គោលដៅ​បី​ប្រភេទ គឺ​អតិថិជន​មាន​ជីវភាព​មធ្យម អតិថិជន​មាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ និង​ខុន​ដូ​ប្រណីត​ដែល​ផ្តោតលើ​អ្នកមាន​ជីវភាព​ធូរធារ​ខ្លាំង។

ចំណែក​ក្រុមហ៊ុន​ជប៉ុន ARAKAWA របស់​ជប៉ុន ក៏​មិនបាន​មើលរំលង​ទីតាំង​ដ៏​មាន​សក្តានុពល​នេះ​ផងដែរ ដោយ​ប​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​ត្រៀម​បញ្ចប់​គំរោង​ខុន​ដូ​តម្លៃ​មធ្យម​របស់ខ្លួន​ផងដែរ។

ARAKAWA ខុន​ដូ​បាន​សាងសង់​អាគារ​ចំនួន១០មាន​កំពស់១២ជាន់ ជាមួយ​ផ្ទះ​ចំនួន ២០០០យូ​នី​ត ដែលជា​លំនៅដ្ឋាន​តម្លៃ​មធ្យម ជាមួយនឹង​ការផ្តោត​ទីផ្សារ​លើ​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម និង​ក្រុម​ប្រជាជន​ដែល​បាន​ចាក​ចេញពី​អាគារ​ប៊ូ​ឌី​ញ “ស” ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​លំដាប់់​យក្ស​របស់​ជប៉ុន​នេះ គ្រោង​បោះទុន​រហូតដល់៧០លាន​ដុល្លារ​អាមេរិក​សំរាប់​គំរោង​នេះ​ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here