តើសង្កាត់ណាក្នុងក្រុងព្រះសីហនុមានអគារខ្ពស់ច្រើនជាងគេ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខណៈរយៈពេល៥ឆ្នាំកន្លងមក ក្រុងព្រះសីហនុបានផ្លាស់បប្តូរមុខមាត់ទាំងស្រុង ដោយសារលំហូរទុនវិនិយោគពីបរទេស ពិសេសពីប្រទេសចិន ទីក្រុងនេះបានក្លាយជាក្រុងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានអាគារខ្ពស់កប់់ពពកច្រើនជាងគេ។


យោងតាមរបាយការណ៍របស់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញឲ្យដឹងថា ក្នុងចំណោមសង្កាត់ចំនួន៤ នៅក្រុងព្រះសីហនុ សង្កាត់លេខ៤ មានអាគារខ្ពស់ៗកប់ពពកច្រើនជាងគេ ដោយមានអាគាររហូតដល់ចំនួន៥០៦អាគារ។

ចំណែកសង្កាត់ជាប់ចំណាត់ងថ្នាក់លេខ២ គឺសង្កាត់លេខ១ ដែលមាន៣១១អាគារ សង្កាត់ជាប់ចំណាត់ថ្នាក់លេខ គឺសង្កាត់លេខ២ មាន៨៤អាគារ និងសង្កាត់លេខ២ មានចំនួន៧៤អាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមសំណង់អាគារ ដែលបាននិងកំពុងផ្អាក និងដំណើរការសាងសង់មាន ដូចជា អាគារបានផ្អាកការ​សាងសង់ចំនួន៣៦៨អាគារ អាគារកំពុងដំណើរការសាងសង់មានចំនួន៧៨អាគារ មិនដំណើរការអាជីវកម្ម មានចំនួន២៥១អាគារ និងអាគារ​ដែលកំពុងដំណើរការអាជីវកម្មមានចំនួន២៧៨អាគារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here