ការជួលការិយាល័យនៅទីក្រុងហុងកុងមានសន្ទុះឡើងវិញ

ដោយៈលាងហួរ                

ហុងកុងៈ យោងតាមរបាយការណ៍របស់ Knight Frank បានបង្ហាញថាសន្ទុះនៃការជួលការិយាល័យ នៅទីក្រុងហុងកុង បានបន្តមានការកើនឡើងចំពេលមានការធូរស្បើយ នៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីត១៩។

ក្រុមហ៊ុន Central និង Wan Chai បានរាយការណ៍ថា ការកើនឡើងនៃការជួលការិយាល័យ នៅទីក្រុងហុងកុង មានរហូតទៅដល់០.៩%និង០.៨%ក្នុងរយៈពេល៦ខែកន្លងមកនេះ ដែលតម្លៃទំហំការិយាល័យក្នុងការជួលបានឈានដល់ជាង១៤ដុល្លារអាមរិក និងជិត៧ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

សាជីវកម្មពហុជាតិមួយចំនួន ដូចជា (MNCs) និងជាពិសេសអ្នកនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ បាននិងកំពុងស្វែងរកការិយាល័យទំនេរ យ៉ាងសកម្មនៅក្នុងអគារលំដាប់ A ។

ជាឧទាហរណ៍ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក Jefferies Group បានផ្លាស់ប្តូរទីតាំងការិយាល័យរបស់ខ្លួនពី Cheung Kong Center ទៅ IFCដែលមានផ្ទៃដី២៥៦៤ម៉ែត្រការ៉េ ខណៈដែល Jane Street ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកបានពង្រីកទីតាំងរបស់ខ្លួន នៅក្នុង Chater House ក្នុងអំឡុងខែនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនជាច្រើនបាន និងកំពុងទាញយកអត្ថប្រយោជន៍ ក្នុងការជួលការិយាល័យយ៉ាងមមាញឹក មុនពេលការងើបឡើងវិញពេញលេញ នៃទីផ្សារ ហើយវដ្តនៃការជួលការិយាល័យ បន្ទាប់នឹងខិតជិតមកដល់។ ដូច្នេះហើយ យើងរំពឹងថានៅហុងកុង នឹងឃើញមានភាពកាន់តែល្អប្រសើរឡើងក្នុងសន្ទុះនៃការជួលការិយាល័យ ជាពិសេសនៅក្នុងតំបន់ CBD ក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ។

ទីផ្សារការិយាល័យនៅទីក្រុង Kowloon​ កម្រិត A បានបង្ហាញពីសន្ទុះខ្លាំងជាងមុននៅក្នុងខែមេសាកន្លងមកនេះ។

នាយកដ្ឋានរដ្ឋបាលបានជួលអគារមួយជាន់នៅ Landmark East – AIA Kowloon Tower និង៣ជាន់ទៀតនៅ Spectrum Tower។ ក្រៅពីវិស័យសាធារណៈ សហគ្រាសfintech និងប្រទេសចិនដីគោក គឺជាកត្តាសំខាន់ដែលជំរុញឱ្យមានសន្ទុះ នៃការជួលការិយាល័យក្នុងខែមេសាកន្លងមក។

ក្រុមហ៊ុន Cryptocurrency Bybit បានជួលការិយាល័យក្នុងទំហំជិត២១៧៤ម៉ែត្រការ៉េនៅក្នុង Gateway Towerខណៈដែលក្រុមហ៊ុន Taikang Insurance ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូង របស់ចិនបានជួលក្នុងទំហំជិត១៩៦៥ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here