ទីផ្សារជួលការិយាល័យក្នុងប្រទេសហ្វីលីពីនមានសន្ទុះហក់ឡើងខ្ពស់

ដោយ : លាងហួរ

ហ្វីលីពីន : វិស័យអចលនទ្រព្យការិយាល័យ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើង៧៥ភាគរយ ក្នុងត្រីមាសទី១ដើមឆ្នាំនេះ ជាអ្វីដែលធ្វើឲ្យអ្នកជំនាញមានសុទិដ្ឋិនិយម។

នេះបើតាមការបញ្ជាក់របស់លោក Janlo de los Reyes ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន JLL ដែលមានមូល ដ្ឋាននៅក្នុងប្រទេសហ្វីលីពីន។

លោកបន្តថា “ទីផ្សារអចលនទ្រព្យមានការស្ទុះងើបឡើងវិញ ដោយបរិមាណជួលការិយាល័យ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងរហូតដល់ទៅ៧៥ភាគរយ ដោយកើនពីពី៧៥.៧១៣ម៉ែត្រការ៉េ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដល់១៣២.៣៨៥ម៉ែត្រការ៉េ ក្នុងរយៈពេលដូចគ្នានេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យអចលនទ្រព្យការិយាល័យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែត្រូវគេចាត់ទុកជាវិស័យមួយដ៏លេចធ្លោបំផុត។
ជាក់ស្តែង ការវិនិយោគដោយផ្ទាល់ ទៅក្នុងវិស័យនេះបានកើនឡើង៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងទំហំដល់ទៅ១៧,៣ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២២នេះ។

លោកស្រី Lizanne Tan នាយកទីប្រឹក្សាជួលការិយាល័យរបស់ JLL Philippines បានបន្ថែមថា មានក្រុមហ៊ុនជាច្រើន បាននិងកំពុងវាយតម្លៃ ពីរបៀបឆ្ពោះទៅមុខ ជាមួយនឹងការវិលត្រឡប់ ទៅធ្វើការនៅការិយាល័យ។
លោកស្រីបានលើកឡើងពីប្រភេទនៃអាជីវកម្ម និងមុខងាររបស់បុគ្គ​លិកជាកត្តាមួយចំនួន ដែលអង្គការពិចារណា នៅក្នុងគោលនយោបាយ RTO របស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here