ទីផ្សារលំនៅដ្ឋានសិង្ហបុរី ចាប់ផ្ដើមមានស្ថិរភាពឡើងវិញ ក្រោយរដ្ឋាភិបាលដាក់ចេញវិធានការបន្តបន្ទាប់

ដោយ សុខុម

សិង្ហបុរី: ក្រុមអ្នកវិភាគក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ការលក់លំនៅដ្ឋានឯកជនថ្មីនៅក្នុងប្រទេសសិង្ហបុរី “ហាក់ចាប់ផ្ដើមមានស្ថិរភាព” ឡើងវិញគួរឱ្យសាទរ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញវិធានការ កាលពីចុងឆ្នាំ២០២១។

ដោយមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាននានាលក់ផ្ទះបានចំនួន៦៥៣យូនីតក្នុងខែមេសា បើធៀបនឹងចំនួន៦៥៤យូនីតដែលលក់បានក្នុងខែមីនា។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញ កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា។

ផ្ទះដែលលក់បានទាំងនេះ គឺភាគច្រើនស្ថិតនៅក្នុងតំបន់ Rest of the Central Region (RCR) ដែលលក់បានចំនួន២៨៩យូនីត ខណៈនៅតំបន់ Core Central Region (CCR) លក់បានចំនួន២០៦យូនីត ហើយនៅតំបន់ Outside Central Region (OCR) លក់បានចំនួន១៥៨យូនីត។

ទោះជាយ៉ាងណា បើធៀបនឹងអត្រាប្រចាំឆ្នាំ ចំនួនយូនីតដែលបានលក់បានកាលពីខែមេសា បានធ្លាក់ចុះប្រហែល៤៨%%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែធ្នូ ចុងឆ្នាំ២០២១ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសដាក់ចេញវិធានការរឹតបន្តឹងជាច្រើន ស្របពេលតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់ មិនធ្លាប់មានគួរឱ្យព្រួយបារម្ភ ហើយការលក់ផ្ទះបានធ្លាក់ចុះខ្លាំង។

ចាប់តាំងពីពេលនោះមក ចំនួននៃការលក់ផ្ទះថ្មីប្រចាំខែបានរក្សាភាពថេរក្នុងរង្វង់៦០០យូនីត លើកលែងតែក្នុងខែកុម្ភៈ ដែលនៅពេលនោះបានធ្លាក់ចុះក្រោម៦០០យូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here