ស្ថាបត្យករជប៉ុនចាប់ផ្តើមបង្កើតអគារដ៏អស្ចារ្យដែលអាចដកដង្ហើមបាន២៤ម៉ោងដូចមនុស្ស

ដោយៈជេស៊ីកា

អន្តរជាតិៈ ស្ថាបត្យករដ៏ល្បីល្បាញជនជាតិជប៉ុន បាននិងកំពុងបង្កើតស្ថាបត្យកម្មបែបជីវសាស្រ្ត ដែលអាចដកដង្ហើមតាមវដ្ត 24 ម៉ោងដូចមនុស្ស ជាសមិទ្ឋផលថ្មីស្ទើរមិនគួរឲ្យជឿ។

សំណង់អគារនេះ រចនាដោយស្ថាបត្យករជប៉ុនលោក Kengo Kuma។

យោងតាមប្រភពដែលទុកចិត្តបានឱ្យដឹងថា អគារកម្ពស់នេះមានកំពស់២០ជាន់គ្របដណ្តប់ដោយរុក្ខជាតិបៃតង និងមាន “សួតបៃតង green lung” ជាស្នូលនៅចំកណ្តាលរបស់វា ស្ថិតនៅតំបន់ Silicon Valley ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មជប៉ុនដ៏ល្បីឈ្មោះ Kengo Kuma and Associates ត្រូវបានចាប់ផ្តើមបុកគ្រឹះហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគារនេះមានផ្ទៃខាងក្រៅជាកញ្ចក់ និងឈើគ្របដណ្ដប់ដោយវល្លិ៍ និងរុក្ខជាតិបៃតង ហើយត្រូវបានគេឱ្យឈ្មោះថា Park Habitat មានទំហំប្រមាណ120.774ម៉ែត្រការ៉េ។ វាជាអគារប្រើប្រាស់ចម្រុះរួមមានកន្លែងលក់រាយ និងការិយាល័យ សារមន្ទីរព្រមទាំងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។

ស្ថាបត្យករជប៉ុនលោក Kengo Kuma ដែលជាស្ថាបនិកក្រុមហ៊ុន Kengo Kuma and Associates បាននិយាយថា ទំនាក់ទំនងដ៏រឹងមាំទៅនឹងធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គុណភាពជីវិតរបស់យើង។ អគារ Park Habitat អាចដកដង្ហើមជាមួយនឹងលម្ហបៃតងបញ្ឈរដ៏ធំ នៅចំកណ្តាលអគារដែលហៅថាជាសួតបៃតង។

លោកបានបន្ថែមថា “សួនបៃតងនាំពន្លឺចូលជ្រៅ ទៅក្នុងជាន់នីមួយៗហើយមានមុខងារជាសួនបញ្ឈរ បង្កបរិយាកាសសាយភាយ ទៅក្នុងអគារទាំងមូលបានយ៉ាងល្អ”។

ទិដ្ឋភាពសំខាន់ៗផ្សេងទៀត ដែលរួមចំណែកដល់ការរចនាអគារជីវសាស្រ្តនេះរួមមាន សួនទេសភាពនៅលើដំបូល និងរន្ធខ្យល់នៅផ្នែកខាងក្រៅដែលមានមុខងារនាំខ្យល់ចេញ ចូលក្នុងអគារបានយ៉ាងល្អឥតខ្ចោះ។

ក្រុមហ៊ុនស្ថាបត្យកម្មដដែលបញ្ជាក់ ស្ថាបត្យកម្មជីវសាស្រ្តនេះ អាចដកដង្ហើមស្រូបខ្យល់ចូល និងដកដង្ហើមបញ្ចេញខ្យល់ចេញតាមវដ្ត24 ម៉ោងដូចទៅនឹងមនុស្ស។

វាគឺជាប្រព័ន្ធ និងអាចដំណើរការបានយ៉ាងត្រឹមត្រូវ។ វាមិនមែនគ្រាន់តែជាការប្រៀបធៀបបែបស្រមើស្រមៃនោះទេ»៕ ប្រភពArch Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here