សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា រៀបចំវេទិកាប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយលើអាជីវកម្មអចលនវត្ថុ

ដោយៈ សហការី

ភ្នំពេញៈ លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានរៀបចំកម្មវិធី “វេទិកាប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ អាជីវកម្មអចលនវត្ថុ” ក្រោមប្រធានបទ៖ ការត្រៀមខ្លួន ប្រកាសស្របច្បាប់តាមស្តង់ដារពន្ធដារកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួម និងសហការគាំទ្រ ពីវាគ្មិនកិត្តិយស លោក_អ៊ុំ_សារ៉ាវុធ_អគ្គនាយកក្រុមហ៊ុន_U.S.R.V International Business Consultancy Co., Ltd. និងអ្នកសម្របសម្រួល ដ៏មានថ្វីមាត់ និងមានវោហាសព្ទ លោក ជា សំអាន (Spy) ស្ថាបនិកក្រុមហ៊ុន Gold 7D Property Co., Ltd. បានអង្រួនកម្មវិធីនេះ មានភាពគគ្រឹកគគ្រេង យ៉ាងក្រៃលែង។

លោកឧកញ៉ាម៉ន សុខាបានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអោយបងប្អូន សមាជិកសមាគមដែលជាអ្នកអភិវឌ្ឍ គម្រោង លំនៅដ្ឋាន អ្នកអភិវឌ្ឍដីឡូត៍ ជាពិសេសអ្នកដែលប្រកបអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យ យល់ដឹងកាន់តែស៊ីជម្រៅ អំពីកាតព្វកិច្ចពន្ធផ្សេងៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។

ជាងនេះទៅទៀត លោក អ៊ុំ សារ៉ាវុធ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ និងស៊ីជម្រៅ អំពីកាតព្វកិច្ចសារពើពន្ធថាតើ ការធ្វើអាជីវកម្មមួយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៅពេលណា ឬនៅឯណា, នរណាខ្លះមានបន្ទុកជាអ្នកជាប់ពន្ធ ប្រភេទពន្ធក្នុងវិស័យអចលនទ្រព្យ មានប៉ុន្មាន ការធ្វើសវនកម្មពន្ធដារ និងការដាក់ពិន័យ ឬទោសទណ្ឌជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីធ្វើបទបង្ហាញ និងបញ្ចប់វេទិកា សំណួរ-ចម្លើយពីវាគ្មិន និងអ្នកសម្របសម្រួល រួចមក សមាជិក សមាគម ក៏បានថ្លែងចំណាប់អារម្មណ៍ ចំពោះកម្មវិធីនេះ ដោយសម្តែងនូវអំណរសាទរចំពោះថ្នាក់ដឹកនាំ និងក្រុមលេខាធិការដ្ឋានសមាគម ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដែលកម្មវិធីនេះ ផ្តល់ជាចំណេះដឹង និងជាចំណីចក្ខុថ្មីមួយទៀត សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យអចលនទ្រព្យ ហើយក៏សូមសំណូមពរអោយមានកម្មវិធីនេះ ធ្វើឡើងជាបន្តបន្ទាប់ទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here