រាជធានីភ្នំពេញមានអគារចាប់ពី៤០ជាន់ឡើងទៅរហូតដល់ចំនួន៤០អគារ

ដោយៈសុផារី

ភ្នំពេញៈ គិតមកដល់ពេលនេះ រាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើន ក្នុងនោះរួមមានអគារចាប់ពី៥ជាន់ ដល់៩ជាន់ មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ ដល់១៩ជាន់មានចំនួន៤៥២អគារ ចាប់ពី២០ជាន់ដល់២៩ជាន់ មានចំនួន១២០អគារ ចាប់ពី៣០ដល់៣៩ មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។

នេះជាការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសលោកទទួលស្វាគមន៍ចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឌិញ ទៀនហ្សុង (Dinh Tien Dung) សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។

លោកឃួង ស្រេង បានលើកឡើងថា ស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here