សែនសុខកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សែនសុខជាតំបន់មួយ ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្មនៅពេលអនាគត ខណៈគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មជាច្រើនបាន និងកំពុងចាប់ផ្ដើមនៅក្នុងតំបន់នេះ ស្របពេលកំណើនប្រជាសាស្ត្រក្នុងតំបន់មួយនេះ កាន់តែកើនឡើងជាលំដាប់។

ជាការកត់សម្គាល់ជាក់ស្ដែងយើងឃើញថា ផ្សារទំនើបធំៗអន្តរជាតិជាច្រើនបានចូលមកកម្ពុជា ហើយក៏បានសម្លឹងឃើញពីសក្ដានុពល ក្នុតំបន់សែនសុខសម្រាប់ជាទីតាំងក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងនោះមានផ្សារទំនើបរបស់ជប៉ុនថៃ និងប្រទេសជាច្រើន ជាពិសេសតំបន់នេះ ក៏ជាបណ្ដុំមនុស្សមានប្រាក់ចំណូលខ្ពស់ រស់នៅជាច្រើនផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីដែលពិសេសតាមការសិក្សារបស់ក្រុមហ៊ុនមួយ ក៏បានបង្ហាញថាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់សែនសុខ ក៏មានចំនួនច្រើនជាងគេក្នុងមួយថ្ងៃៗ ដែលមានរហូតដល់៧០ម៉ឺននាក់ឯណោះ ដែលធ្វើឱ្យតំបន់នេះ កាន់តែមានសក្ដានុពលលើពាណិជ្ជកម្មផងដែរ ។ ផ្សារបោះដុំនិងលក់រាយជាច្រើន ក៏បានបោះទីតាំងនៅតំបន់សែនសុខ ហើយក៏ត្រៀមនឹងចូលទៅកាន់តំបន់នេះជាបន្តបន្ទាប់ផងដែរ ។

បើតាមអ្នជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន ក៏បានបង្ហាញពីតំបន់នៃខណ្ឌសែនសុខ មានការផ្លាស់ប្តូរលឿនរហ័ស ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាក់ស្ដែងលោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានលើកឡើងថា ខណ្ឌសែនសុខ បានផ្លាស់ប្តូរប្រែមុខមាត់លឿន ទាំងការអភិវឌ្ឍនិងតម្លៃដីធ្លីក៏បានហក់ឡើងយ៉ាងលឿនផងដែរ ។

ស្ថាប័នរដ្ឋជាច្រើន ក៏បានឆ្ពោះទៅកាន់តំបន់សែនសុខ ដូចជា ធនាគារជាតិនៃកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នធំៗបស់ឯកជនជាច្រើនទៀត ។ កត្តាទាំងនេះហើយ ដែលជំរុញឱ្យតំបន់នៃកាន់តែទាក់ទាញ ដល់ការអភិវឌ្ឍនិងការវិនិយោគលើអចលនទ្រព្យ ជាការពិសេសដើម្បីបំពេញនូវតម្រូវការ ដែលកើនឡើងជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here