លោកហ៊ុន ម៉ានី ចូលរូមសម្ភោធដាក់ឲ្យប្រើប្រាស់អគារពាណិជ្ជកម្មបែបពហុបំណងថ្មីមួយលើផ្លូវមុនីវង្ស

ដោយ: សុផារី

ភ្នំពេញ: អគារ The Kampus ដែលជាអគារពហុបំណងសម្រាប់យុវវ័យសម័យថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី១២ មីនា ២០២២នេះ។

ពិធីសម្ភោធអគារ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន មានការចូលរួមជាអអធិតបីពីលោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងថ្នាក់ដឹកនាំយុវជនជាច្រើនរូបទៀត។

អាគារ “Kampus” ដែលជាស្នាក់ការពហុបំណង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងបើកជូនយុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំគ្នាបាន ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣ខែមីនាកន្លងមកនេះ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុករបស់លោក ទាក់ទងនឹងការសម្ភោធដាក់ឱ្យប្រើប្រាស់អាគារនេះថា លោកមានការស្ញើចសរសើរ ចំពោះយុវជនជំនាន់មុន ដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ទោះបីជាមិនបានទទួលការអប់រំពេញលេញ ដោយសារការរំខានពីកត្តាសង្គ្រាមក្តី។

លោកសរសេរថា “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ”។ លោកបន្តថា “ដោយសា​រកត្តាសង្គ្រាម ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលជាយុវជនជំនាន់មុន មិនទទួលបានការសិក្សារៀនសូត្រពេញលេញ នៅក្នុងសាលារៀននោះទេ ប៉ុន្តែអ្នកទាំងនោះបានខិតខំ ពុះពារ លះបង់គ្រប់យ៉ាង រហូតដល់ការនាំមកបាននូវដោយជោគជ័យ នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់កម្ពុជា”។

លោកហ៊ុន ម៉ានីបានបន្ថែមថា យុវជនជំនាន់ក្រោយពិតជាស្ងើចសរសើរចំពោះស្មារតី ការលះបង់ និងឆន្ទៈដែលកាត់ថ្លៃមិនបាននេះ។ យើងទាំងអស់គ្នាប្តេជ្ញាបន្តថែរក្សា នូវអ្វីដែលយុវជនជំនាន់មុន បានបន្សល់ទុក ហើយបន្តសិក្សា រៀនសូត្រ ហ្វឹកហាត់សមត្ថភាព ក៏ដូចជាពង្រឹងសតិអារម្ម​ណ៍ ស្មារតី ឆន្ទ: និងត្រៀមខ្លួនតស៊ូ លុតដំ លះបង់ នៅពេលដែលប្រទេសជាតិត្រូវការយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here